adverise with khmeread 0

ទាំងនេះ​ជាការ​ប្រមូលផ្តុំ​ហ្វូងមនុស្ស​ច្រើន​បំផុត​ទាំង ៨ លើ​ពិភពលោក​! ចំណុច​លេខ ៣ អាចធ្វើឱ្យ​អ្នក​ចំហ​មាត់​ឥត​ដឹងខ្លួន​

    ​១. ហ្វូងមនុស្ស​ច្រើនជាងគេ​បំផុត​
​    ​ពិធីបុណ្យ Kumbh Mela festival ប្រារព្វ​ឡើង​រៀងរាល់ ១២ ឆ្នាំ​ម្តង​ដោយ​ប្រជាជន​ឥណ្ឌា​ប្រហែល ១២០ លាន​នាក់​ចូលរួម និង ៣០ លាន​នាក់​ចូលរួម​ប្រចាំថ្ងៃ​ដោយ​ងូតទឹក​ទន្លេ​នៅក្នុង​ទីក្រុង Allahabad ប្រទេស​ឥណ្ឌា​។ ពួកគេ​ជឿថា ការ​ងូតទឹក​ទន្លេ​នេះ​នឹង​ជួយ​លាង​អំពើ​បាប​របស់​ពួកគេ​។ រូបភាព​នេះ​គឺ​ថត​នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៣​។​

​    ​២. ការអបអរ​ក្រុមកីឡា​ធំ​បំផុត​
​    ​មនុស្ស​ប្រហែល ៥ លាន​នាក់​ចូលរួម​ពិធី​ហែល​ពាន​របស់​ក្រុម​បេ​ស្ប​ល Chicago Cubs នៅ​សួនច្បារ Grant Park បន្ទាប់ពី​ឈ្នះ​ពាន 2016 World Series​។ ក្រុម Chicago Cubs ឈ្នះ​ពានរង្វាន់​ជា​លើកដំបូង​ក្នុង​រយៈពេល ១០៨ ឆ្នាំ​មកនេះ បន្ទាប់ពី​បំបាក់​ក្រុម Cleveland Indians​។​

​    ​៣. កូដកម្ម​ធំ​បំផុត​
​    ​ការធ្វើ​កូដកម្ម​នេះ​ប្រហែល​ការ​ប្រ​មួល​ផ្តុំ​ធំជាងគេ​នៅ​ប្រទេស​ឥណ្ឌា ហើយ​គេ​ប៉ាន់ប្រមាណ​ថា​អាច​ជិត ២០០​លាន​នាក់​ឯណោះ​។ មន្ត្រី​ក្នុង​វិស័យ​សាធារណៈ​ប្រមាណ ១៨០ លាន​នាក់​នៅ​ប្រទេស​ឥណ្ឌា​បានធ្វើ​កូដកម្ម​កាលពី​ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បី​តវ៉ា​ផែនការ​របស់​នាយករ​ដ្ឋ​មន្ត្រី Narendra Modi ឱ្យមាន​គោលនយោបាយ​ឯកជ​នភា​វូប​និ​យក​ម្ម និង​សេដ្ឋកិច្ច​ប្រកាន់​ឆ្វេងនិយម​ជាច្រើន​ទៀត​។​

​    ​៤. ការ​ប្រឆាំងនឹង​សង្គ្រាម​ធំ​បំផុត​
​    ​កាលពី​ថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ ២០០៣ មនុស្ស​ប្រហែល ១០ លាន​នាក់​នៅ​ជុំវិញ​ទីក្រុង​លើ​ពិភពលោក​បាន​ចូលរួម​ដើម្បី​ប្រឆាំង​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ក្នុង​នោះគេ​ឃើញ​ទីក្រុង​រ៉ូម​មាន​មនុស្ស​ចូលរួម​ច្រើនជាងគេ​ដោយមាន​ប្រហែល ៣ លាន​នាក់​ច្រើនជាង​ប្រជាជន​ក្នុង​ទីក្រុង​នេះ​។ មនុស្ស​ប្រហែល​មួយ​លាន​កន្លះ​បាន​ជួបជុំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ហើយ​មួយ​លាន​នាក់​បាន​ដើរ​តាមផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍​។ នៅ​សហរដ្ឋអាមេរិក ការធ្វើ​បាតុកម្ម​ត្រូវបាន​ប្រារព្វ​នៅ​ទីក្រុង​ចំនួន ២០០ ដោយ​រួមបញ្ចូល​ទាំង​ទីក្រុង​ញូវយ៉ក​ដែលមាន​មនុស្ស ៤០ ម៉ឹ​ន​នាក់​ចូលរួម​។​

​    ​៥. ការចូលរួម​ការប្រគុំ​តន្ត្រី​ធំ​បំផុត​
​    ​ការប្រគុំ​តន្ត្រី​របស់លោក Rod Stewart នៅ​ឆ្នេរ Copacabana ក្នុង​ទីក្រុង​រី​យ៉ូ​នៅ​ចុងឆ្នាំ ១៩៩៤ បាន​ទាក់ទាញ​មនុស្ស​ជាង ៤,២ លាន​នាក់​ចូលរួម ហើយ​ការចួលរួម​នេះ​បាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា Guinness Book of World Records​។​

​    ​៦. បុណ្យសព​ធំ​បំផុត​
​    ​លោក C. N. Annadurai ជា​ប្រធាន​រដ្ឋមន្ត្រី​នៃ​ក្រុម​ប្រជាជន Tamil Nadu ដែល​មិនមែនជា​សមាជិកសភា​ដំបូង​គេ​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ​ត្រូវបាន​គោរព​ស្រឡាញ់​ដោយ​ម្ចាស់​សន្លឹកឆ្នោត​របស់លោក​។ មនុស្ស​ប្រហែល ១២ លាន​នាក់​បាន​ចូលរួម​បុណ្យសព​របស់លោក​ក្នុង​ឆ្នាំ ១៩៦៩​។ កំណត់ត្រា​នេះ​បាន​ចូលទៅក្នុង​សៀវភៅ Guinness Book of World Records ក្នុង​ឆ្នាំ ១៩៨៤​។​

​    ​៧. ការតវ៉ា​តាម​អន​ឡាញ​ធំ​បំផុត​
​    ​ក្នុង​ឆ្នាំ ២០១២ វេ​ប​សាយ​ជាង ១១៥.០០០ និង​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ជាង ១២ លាន​នាក់​បាន​ចូលរួម​ការតវ៉ា​តាម​អន​ឡាញ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​។ សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ​មាន ច្បាប់​បញ្ឈប់​ការលួចចម្លង​តាម​អន​ឡាញ (SOPA) និង​ច្បាប់​ការពារ​កម្មសិទ្ធិបញ្ញា (PIPA) នៅក្នុង​ព្រឹទ្ធសភា ដោយ​ច្បាប់​ទាំងពីរ​មាន​គោលដៅ​ដើម្បី​បញ្ឈប់​ការលួចចម្លង​តាម​អ៊ី​ន​ធឺ​ណេ​ត​។ មាន​ហត្ថលេខា​ញត្តិ​ជាង ១០ លាន អ៊ីមែល​ជាង ៣ លាន ការ​តេ​ចូល​ជាង ១០ ម៉ឺន​ដង និង​សារ​នៅលើ Twitter ជាង ៣ លាន​ដើម្បី​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ទាំងពីរ​។​

​    ​៨. ការ​ប្រារព្ធ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​ធំ​បំផុត​
​    ​មហាក្សត្រិយានី Elizabeth II បាន​យល់ព្រម​គ្រងរាជ្យ​បល្ល័ង្ក​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៥២ បន្ទាប់ពី​ព្រះបិតា​របស់​ទ្រង់​គឺ​ស្តេច King George VI បាន​សោយ​ទិវង្គត​។ នៅពេលនោះ​មហាក្សត្រិយ៍​មាន​ព្រះ​ជន្ន ២៥ ព្រះវស្សា​និង​ជា​ព្រះ​មាតា​នៃ​បុត្រ​ពីរ​ព្រះអង្គ​។ មនុស្ស ៨.០០០ នាក់​ចូលរួម​ផ្ទាល់​ក្នុង​រាជវាំង និង ៣ លាន​នាក់​រង់ចាំ​ខាងក្រៅ​វាំង ហើយ​មាន​អ្នកមើល​ទូរទស្សន៍ ២០ លាន​នាក់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់