adverise with khmeread 1

ហេង​ម្ល៉េះ​! បុរស​បារាំង​ម្នាក់​រកឃើញ​មាស ១០០ Kg លាក់ទុក​ក្នុងផ្ទះ​ថ្មី​របស់គាត់​

​    ​បុរស​បារាំង​ម្នាក់​ដែល​ទទួលបាន​មរតក​ផ្ទះ​ដ៏​ធំ​មួយ​ពី​ញាតិសន្តាន​ស្លាប់​ម្នាក់ បានទទួល​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​រំពឹងទុក​ទៅទៀត ខណៈ​គាត់​រកឃើញ​កាក់​និង​មាស​បន្ទះ​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នៅក្នុង​ផ្ទះ​។​

​    ​ដោយ​ត្រូវបាន​លាក់ទុក​នៅក្នុង​ផ្ទះ​ថ្មី​នេះ បុរស​ម្នាក់នេះ​បាន​រកឃើញ​កាក់ និង​មាស​បន្ទះ​រាប់ពាន់​ដែលមាន​ទម្ងន់​សរុប​ទាំងអស់​ចំនួន ១០០ គីឡូក្រាម​។​

​    ​លោក Nicolas Fierfort អ្នកដេញថ្លៃ​ម្នាក់​នៅក្នុង​តំបន់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដោយ​បញ្ជាក់​អត្ថបទ​មួយ​នៅក្នុង​កាសែត La Depeche យ៉ាង​ដូច្នេះ​ថា "​មាន​មាសសន្លឹក​ចំនួន ៥០០០ មាស​ដុំ ១២ គីឡូក្រាម និង​មាស​បន្ទះ​ចំនួន ១ គីឡូក្រាម​"​។​

​    ​លោក​បាន​បន្តថា ទ្រព្យសម្បត្តិ​ទាំងនេះ​ដែលមាន​តម្លៃ ៥ លាន​ដុល្លារ ត្រូវបាន​លាក់ទុក​បាន​យ៉ាង​ល្អ​។ គាត់​បាន​និយាយថា "​វា​លាក់ទុក​ក្រោម​គ្រឿង​សង្ហា​រឹម ក្រោម​គំនរ​កម្រាលពូក ក្នុង​បន្ទប់ទឹក​...​និង​កន្លែង​ជាច្រើន​ទៀត​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់