adverise with khmeread 000 feature

នៅពេល​តានតឹង​ក្នុង​អារម្មណ៍ អ្នក​មិនគួរ​ធ្វើ​រឿង​ទាំង ៥ យ៉ាងនេះ​ទេ​

​    ​សកម្មភាព​ដូចខាងក្រោម​នេះ គឺជា​សកម្មភាព​អាក្រក់​ដែល​នឹង​បង្កើន​កម្រិត​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​ឲ្យ​កាន់​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ថែមទៀត ប្រសិនបើ​អ្នកធ្វើ​វា​នៅពេល​មាន​អារម្មណ៍​ស្មុ​គ្រ​ស្មាញ​តានតឹង​នោះ​។​

​    ​១. ស្ដាប់ភ្លេង​រ៉ុ​ក​ខ្លាំងៗ​
​    ​តាម​ធម្មតា​ភ្លេង​រ៉ុ​ក​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោក​ខ្លាំង​ជាង​ធម្មតា​ស្រាប់​ហើយ រួច​ចុះ​ទម្រាំ​តែ​មនុស្ស​កំពុងតែ​តានតឹង​ក្នុង​អារម្មណ៍ ហើយ​មក​ប៉ះចំ​សម្លេង​ភ្លេង​ខ្លាំងៗ​ស្ទើរ​បែក​ក្រដាសត្រចៀក​ទៀត​នោះ ថា​វា​កាន់តែ​ធ្វើ​ឲ្យ​ហ៊ឹង​ត្រចៀក និង អារម្មណ៍​ច្របូកច្របល់​ប៉ុនណា​។​
    ​
​    ​២. អុកឡុក​អ្នក​នៅ​ជុំវិញខ្លួន​
​    ​បើ​អ្នក​សម្ដែង​អាកា​រៈ​មុខក្រញូវ និយាយស្ដី​ទ្រគោះបោះបោក​ដាក់​អ្នក​ជុំវិញខ្លួន ពេល​នោះគេ​នឹងមាន​ប្រតិកម្ម​អវិជ្ជមាន​បក​មកវិញ​ភ្លាមៗ ហើយ​វា​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ខ្លាំង​ថែមទៀត​។ វិធី​នេះ​មិន​គ្រាន់តែ​មិនបាន​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ធូរស្បើយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជាការ​បង្កើត​សត្រូវ​ថែមទៀត​។ ដូច្នេះ​យល់​ល្អ​កាលណា​យើង​មាន​អារម្មណ៍​ថា​តានតឹង​ខ្លាំង យើង​គួរតែ​ចេះ​រំងាប់​អារម្មណ៍​ម្នាក់ឯង​រហូតដល់​អារម្មណ៍ល្អ​ទើប​ជាការ​ប្រសើរ ដើម្បី​សុវត្ថិភាព​ជីវិត ទ្រព្យសម្បត្តិ​និង​មិត្តភាព​របស់​យើង​ផង​។​

​    ​៣. ផឹក​កាហ្វេ​បំបាត់​ភាព​តានតឹង​
​    ​បើ​គ្រាន់តែ​ផឹក​១​កូន​ពែង​នោះ​វា​មិនជា​ថ្វី​ទេ ប៉ុន្ដែ​កុំ​ផឹក​កាហ្វេ​ដូច​ផឹកទឹក​សុទ្ធ​ពីព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​មិនមែនជា​ទឹក​ស៊ីរ៉ូប៍​ទេ តែ​កាលណា​យើង​ផឹក​ចូលទៅ​វា​នឹង​រំញោច​ឲ្យ​បេះដូង​លោត​ខ្លាំង ញ័រ​ដៃ​ញ័រ​ជើង ខួរក្បាល​ច្របូកច្របល់ ធ្វើ​ឲ្យ​អ្នក​កាន់តែ​តានតឹង​អារម្មណ៍​ថែមទៀត​។ ស្រួល​មិន​ស្រួល​គាំងបេះដូង​ស្លាប់​ក៏​អាច​ថា​បាន​។​

​    ​៤. បបួល​មិត្តភក្តិ​ទៅ​ផឹក​
​    ​ស្រា​មាន​ជាតិ​អាល់កុល កាលណា​យើង​ផឹក​ចូលទៅ​គឺ​វា​ត្រូវតែ​ស្រវឹង​ជាធម្មតា​។ ពេលដែល​កំពុងតែ​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្តិ អ្នកនឹង​អាច​បាត់​តានតឹង​មែន ប៉ុន្ដែ​លុះដល់​ស្អែក​ឡើង​អ្នកនឹង​ឈឺក្បាល ធេងធោង ស្ងួត​មាត់ និង គិត​អ្វី​ក៏​មិន​ចេញ​ពេញ​មួយថ្ងៃ​។ បើ​ស្រវឹង​ខ្លាំង​អាច​ដល់​ថ្នាក់​តោង​ចាន​បង្គន់​ក្អួត​ទាល់តែ​ចេញ​កាក​ចេញ​ទឹក​អស់ពី​ពោះ ហើយ​ពេល​ភ្ញាក់ឡើង​ដើរ​ដូច​មាន​សភាព​ដូច​ខ្មោច​ដើរ គ្រាន់តែ​អ្នកអាន​ក៏​ធ្វើ​ឲ្យ​អារម្មណ៍​តានតឹង​តាម​អត្ថបទ​ទៅហើយ​។​

​    ​៥. ទូរស័ព្ទ​ទៅ​ជជែក​ជាមួយ​សង្សារ​
​    ​ពេលដែល​អ្នក​ស្មុ​គ្រ​ស្មាញ​តានតឹង អ្នក​ចង់បាន​ពាក្យលួងលោម​ពី​គេ​។ ប៉ុន្ដែ​ភាព​តានតឹង​ច្រើន​តែង​បញ្ជា​ឲ្យ​យើង​ភ្លេច​បង្កើត​ពាក្យពេចន៍​ឲ្យ​ពិ​រោះ​ត្រចៀក ហើយក៏​កើត​ទៅជា​យើង​យក​ភាព​តានតឹង​ទៅ​បញ្ចេញ​ដាក់​សង្សារ​រហូត​ក្លាយទៅជា​ជម្លោះ​។ ម្ដងនេះ​មិន​គ្រាន់តែ​តានតឹង​ស្មុ​គ្រ​ស្មាញ​រឿង​ការងារ​ទេ ថែមទាំង​មក​អង្គុយ​តានតឹង​រឿង​សង្សារ​ថែម​មួយ​ករណី​ទៀត​។​

​    ​ជាទី​បញ្ចប់​អ្នក​គួរ​រក​វី​ធី​ដោះស្រាយ​ផ្សេង​ក្រៅពី​វិធី​ខាងលើ ដែល​អាច​បង្ក​ឱ្យ​អ្នកមាន​សម្ពាធ​រឹតតែ​ខ្លាំង បាត់បង់​នូវ​អ្នកជា​ទីស្រឡាញ់ និង​អាចមាន​បញ្ហា​រោគ​ចិត្ត​ទៀតផង​។ ការដោះស្រាយ​បែបនេះ​វា​ធ្វើ​ឲ្យ​អ្នក​គេច​ចេញពី​បញ្ហា ហើយ​អ្នក​ក៏​មិនអាច​ប្រឈមមុខ​ទៅ​បញ្ហា​ទាំងនោះ​ដោយ​ការ​គេចវេស​របស់​អ្នក​នោះដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់