adverise with khmeread Man uniteds paul pogba stars in

Paul Pogba ក្លាយជា​តារា​មួយ​ដួង​ក្នុង​ពាណិជ្ជកម្ម Adidas

    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ក្រុមហ៊ុន​សម្ភារៈ​កីឡា Adidas បានចេញ​ផ្សាយ​នូវ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់ Paul Pogba ដើម្បី​ចាប់ផ្តើម​ផ្សព្វផ្សាយ​ស្បែកជើង​បាល់ទាត់​ស៊េរី​ថ្មី​ម៉ាក Red Limit Collection Including ACE 17+ PURECONTROL និង Brand New Street Adaptations ។​

​    ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់ Pogba មួយ​នេះ​មិនបាន​ចាប់យក​ប្រធានបទ​ដូចដែល​តារា​សញ្ជាតិ​បារាំង​នេះ​ធ្លាប់ធ្វើ​ពីមុន​ទេ​ដែល​ជំរុញ​កីឡាករ​បាល់ទាត់​ជំនាន់​ក្រោយ​ផ្តោតទៅលើ​ការបង្កើត​ទម្រង់​លេង​ដោយ​ខ្លួនឯង ជាជាង​ធ្វើ​ត្រាប់​តាម​វីរបុរស​របស់ខ្លួន​។​

​    ​សំឡេង​ពី​កីឡាករ​វ័យក្មេង​ម្នាក់​បានប្រកាសថា គាត់​គឺ​មិនមាន​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើ​ត្រាប់​តាម​របស់​តារាបាល់ទាត់​ឆ្នើម​រូបនេះ​ឡើយ ដែល​គាត់​គឺ​គ្រាន់តែ​ចង់បាន​ស្បែកជើង​របស់​ពួកគេ​ប៉ុណ្ណោះ ដូច្នេះ​គាត់​នឹង​ទទួលបាន​ឧបករណ៍​ដើម្បី​បង្កើត​នូវ​ភាព​អស្ចារ្យ​ដោយផ្ទាល់​ខ្លួន​៕

 

adverise with khmeread

មតិយោបល់