adverise with khmeread 3aa6a5ca00000578 3960160 the manchester city striker included chelsea s john terry as one a 3 1479816284639

Sergio Aguero និយាយថា គូប្រជែង​តឹង​បំផុត​របស់គាត់​គឺ Messi, Ramos និង Jonh Terry

    ​ខ្សែប្រយុទ្ធ​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Sergio Aguero បាន​បង្ហើប​ពី​កីឡាករ​ចំនួន​បី​រូប​ដែល​គាត់​ពិបាក​ឆ្លងកាត់​បំផុត​ក្នុងអំឡុង​អាជីព​ជា​តារាបាល់ទាត់​របស់ខ្លួន​។​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​បាន​បញ្ចេញ​ថ្វី​ជើង​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga និង​លី​ក​កំពូល​អា​ហ្ស​ង់​ទីន Argentine Primera ប៉ុន្តែ​មាន​ត្រឹមតែ​គូបដិបក្ខ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលជា​គូប្រជែង​តឹង​បំផុត​របស់គាត់​។​

​    ​Aguero បាន​ពន្យល់​ពេលដែល​គេ​បាន​ចោទសួរ​ពី​ឈ្មោះ​កីឡាករ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ដែល​គាត់​បាន​បាន​ជួប​ថា "​នាពេល​បច្ចុប្បន្ន វា​គឺ​ពិតជា​ពិបាក​ក្នុងការ​ជ្រើសរើស​។ កីឡាករ​ដែល​ពិបាក​ខ្លាំង​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប មុខជា (Sergio) Ramos និង (John) Terry ហើយ​ខ្ញុំ​ក៏​អាច​ប្រកាស​ឈ្មោះ​អ្នកចាំទី​ម្នាក់​ផងដែរ ដែល​នោះ​គឺជា (Iker) Casillas ។​

​    ​ហើយ Aguero ពិត​ជាមាន​ភាពងាយស្រួល​បំផុត​ក្នុង​ការប្រកាស​ឈ្មោះ​តារាបាល់ទាត់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ដែល​គាត់​ធ្លាប់បាន​លេង​ជាមួយ ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​នឹង​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ​។​
​    ​
​    ​គាត់​បាន​បន្ថែមទៀតថា "​ល្អ​ណាស់ កីឡាករ​ចំនួន​បីនាក់​... ជាក់ស្តែង​ក៏មាន (Lionel) Messi ដែរ "៕

 

adverise with khmeread

មតិយោបល់