adverise with khmeread 15152346 1185329118220628 748526103 o

បុគ្គលិកស្អាតលួចម៉ូតូបុគ្គលិកគ្នាឯង ត្រូវប៉ូលិសឃាត់ខ្លួន

    ភ្នំពេញ ៖ ស្រី​ស្អាត​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បុគ្គលិក​ដូចគ្នា​បន្ទាប់ពី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ហើយ​នាំខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​២២​ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ឈាង ស្រី​រ៉ែ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ កែន​ទែន​ ស្នាក់នៅ​ផ្ទះជួល​លេខ​៧៩ ផ្លូវ​២៤៧ សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក  រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​យួ​ង ចាន់​រ៉ា ​ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ កែន​ទែន​ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវលំ​ភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ សម្ភារៈ​បាត់បង់​ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៥០​ ព​ណ៌​ទឹកប៊ិច ​លេខ​តួ ០៤៦១៣៩៥​ លេខ​ម៉ា​ស៊ី​ន ​០៤៦១៨២២ គ្មាន​ស្លាក​លេខ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច​ជនរងគ្រោះ​ឈ្មោះ​ យួ​ង ចាន់​រ៉ា​ បាន​យក​ម៉ូតូ​មក​ទុក​នៅមុខ​ក្រុមហ៊ុន​ ចំណុច​ផ្លូវ​បេតុង​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ហើយ​ជិះ​រថយន្ត​ទៅធ្វើ​ការ​នៅ​រោងចក្រ​នៅ​ក្រាំង​ស្នា។​

    លុះ​ដល់ពេល​ល្ងាច​ត្រឡប់មក​ក្រុមហ៊ុន​វិញ​ស្រាប់តែ​បាត់​ម៉ូតូ លុះដល់​ថ្ងៃទី​២២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ ពេល​ល្ងាច​ជនរងគ្រោះ​បាន​បើក​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ឃើញ​ជនសង្ស័យ​ឈ្មោះ​ ឈាង ស្រី​រ៉ែ​ន​ ជា​បុគ្គលិក​ធ្វើការ​ជាមួយ​លួច​យក​។​

    បន្ទាប់មក​ជនរងគ្រោះ​បាន​ហៅ​សួរនាំ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​លួច​យកទៅ​បញ្ចាំ ពេលនោះ​ជនរងគ្រោះ​បាន​នាំ​ជនស​ង្ស័​យ​ឈ្មោះ​ ឈាង ស្រី​រ៉ែ​ន ​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រងចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់