adverise with khmeread Untitled

ឪពុក​ម្នាក់នេះ​ទាញ​កាមេរ៉ា​ថត​កូនភ្លោះ​គួរឱ្យ​ស្រឡាញ់​របស់គាត់ ប៉ុន្តែ​ពេល​ក្មេង​ចាប់​ផ្តើមធ្វើ​សកម្មភាព​នេះ លោកអ្នក​ច្បាស់​ជា​ទប់​សំណើច​មិន​ជាប់​ឡើយ​

    ​គ្មានអ្វី​សង្ស័យ​នោះទេ វីដេអូ​នេះ​គឺ​ល្អ​សម្រាប់​អ្នកទស្សនា ហើយ​វា​បង្ហោះ​នៅលើ​បណ្ដាញ​យូ​ធូប​ដែលមាន​អ្នកមើល​រហូតដល់​ទៅ ១៧ លាន​ដង​ជាង​ឯណោះ​។​

​    ​ក្នុង​វីដេអូ​អ្នកនឹង​ឃើញ​កូនភ្លោះ​នោះ​និយាយ​ទៅរក​គ្នា ហើយ​ញញឹម​ដាក់គ្នា​គួរឱ្យ​ខ្នាញ់​បំផុត​។ ប៉ា​របស់​ក្មេង​ដែល​ថត​វីដេអូ​នេះ​ឈ្មោះថា Roy Johannink បាន​ថត​សកម្មភាព​កូន​របស់គាត់ ដោយពេល​នោះ​គាត់​ជឿថា​កូន​របស់គាត់​និយាយ​ភាសា​ទារក​ទៅរក​គ្នា​។ ឈ្មោះ​កូនភ្លោះ​ទាំងពីរ​នោះ​គឺ Merle និង Sting​។​

​    ​តើ​ក្មេង​អាច​និយាយ​គ្នា​បាន និង​យល់​នូវ​អ្វីដែល​ពួកគេ​និយាយ​ដូច​ក្នុង​វីដេអូ​មែន​ឬទេ​? គ្មាន​អ្នកវិទ្យាសាស្ត្រ​ណា​អាច​បកស្រាយ​បាន​នៅឡើយ​ទេ ប៉ុន្ដែ​នៅពេលដែល​អ្នកទស្សនា​វីដេអូ​ខាងក្រោម​នេះ អ្នក​ច្បាស់​ជា​រំភើប​ចង់បាន​កូន​ដែរ ហើយ​អ្នក​ច្បាស់​ជា​ខ្នាញ់​ជាមួយនឹង​ទារក​ភ្លោះ​មួយគូ​នេះ​ជាមិនខាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់