adverise with khmeread 0

​សាហាវ​ម្ល៉េះ ទើបតែ​ជួប​! Justin Bieber ដាល់​អ្នកគាំទ្រ​មួយ​ដៃ​ហូរឈាម​កក្លាក់​

​    ​Justin Bieber បានធ្វើឱ្យ​អ្នកគាំទ្រ​ម្នាក់​បែក​មាត់​ចេញឈាម​បន្ទាប់ពី​វាយ​មួយ​ដៃ​ចំ​កណ្តាល​មុខ​ខណៈ​រូបគេ​បាន​មកដល់​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​។​

​    ​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​តារាចម្រៀង​សញ្ជាតិ​កាណាដា​វ័យ ២២ ឆ្នាំ​រូបនេះ​វ៉ៃ​បុរស​ម្នាក់​តាម​បង្អួច​ឡាន ខណៈ​រូបគេ​មកដល់​ឆាក Palau Sant Jordi សម្រាប់​ដំណើរ​ប្រគុំ​តន្ត្រី The Purpose World Tour របស់ខ្លួន​។​

​    ​គេ​អាច​មើលឃើញ​អ្នកគាំទ្រ​ផ្កាប់មុខ​ម្នាក់នេះ​ប៉ះ​តារាចម្រៀង​ប៉ប់​ខណៈ​រថយន្ត​ឆ្ពោះទៅមុខ​នៅ​ល្បឿន​យឺត ប៉ុន្តែ Justin បាន​ប្រតិកម្ម​ជាមួយ​កណ្តាប់ដៃ​ដ៏​ធ្ងន់​របស់ខ្លួន​។​

​    ​ខណៈ​ឡាន​បើក​ទៅ​ផុត បុរស​ជា​ជនរងគ្រោះ​បាន​ប៉ះ​មាត់​ខ្លួន​នៅក្នុង​សភាព​ដ៏​តក់ស្លុត​មុននឹង​បែរមុខ​ទៅ​កាមេរ៉ា ហើយ​បង្ហាញ​បបូរមាត់​ចេញឈាម​របស់ខ្លួន​។​

​    ​អ្នកតំណាង​របស់ Justin Bieber ត្រូវបាន​ទាក់ទង​ដោយ​វេ​ប​សាយ MailOnline ដើម្បី​សុំ​ការធ្វើ​អត្ថាធិប្បាយ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ទេ​៕

 

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់