Untitled 1

អាវុធហត្ថ​ឆ្មក់​ចុះបង្ក្រាប​ជាក់ស្តែង​ហាង​កា​រ៉ា​អូ​ខេ​២​កន្លែង លួច​បង្កប់​បម្រើសេវា​ផ្លូវភេទ​

    កំពង់ធំ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក យិ​ត សា​អឿន មេបញ្ជាការ​ង និង​មានការ​សម្របសម្រួល​ពី​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញារង និង​បញ្ជា​ពី​លោក អ៊ិត​ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ឆ្មក់​ចូល​បង្ក្រាប​ឃាត់ខ្លួន​ម្ចាស់​ហាង​កា​រ៉ា​អូ​ខេ​បាន​២​នាក់​ និង​នារី​ក្មេង​សរុប​២៤​នាក់ ដែល​បង្កប់​ការបម្រើ​សេវា​ផ្លូវភេទ​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦​កន្លងទៅនេះ។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ការចុះ​បង្ក្រាប​ហាង​ទី​១​ឈ្មោះ​កា​រា​អូ​ខេ «​ជំនោរ​រីករាយ​» មាន​ទីតាំងនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ដែលមាន​ម្ចាស់​ហាង​ឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​នារី​ចំនួន​១៥​នារី​នាក់។​

    ចំណែក​ហាង​ទី​២ ឈ្មោះ​កា​រ៉ា​អូ​ខេ «​ម្លប់​ដូង​» មាន​ទីតាំងនៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែលមាន​ម្ចាស់​ឈ្មោះ អ៊ុក រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​នារី​៩​នាក់ បន្ទាប់​មក​​បាន​បញ្ជូន​នារី​ទាំង​២៤​នាក់ ទៅ​សួរចម្លើយ និង​អប់រំ​ណែនាំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង រួច​អនុញ្ញាតិឱ្យ​ត្រឡប់ទៅផ្ទះ​វិញ។​

    ដោយឡែក​ម្ចាស់​ហាង​ទាំង​២ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ បើសិន​រកឃើញ​ថា ពិត​ជាមាន​បទល្មើស សេ​វា​កម្ម និង​ផ្ដល់​ទីតាំង​ឬ​ទទួលផល​ពី​សេវាកម្ម​ទាំងនេះ ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់៕

មតិយោបល់