adverise with khmeread 3aaa7e7500000578 0 the alter ego of japanese comedian kosaka daimaou received more  m 13 1479858327412

តារាចម្រៀង​ជប៉ុន Pikotaro ចេញ​មួយ​បទ​ទៀតហើយ លំនាំ​ដដែល ប៉ុន្តែ​ប្លែក​លើស​ដើម​!

    ​តារាចម្រៀង​ជប៉ុន Pikotaro គឺជា​តារាចម្រៀង​មួយរូប​ដែល​ទើបនឹង​ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​បទ​ចម្រៀង​ដ៏​ចម្លែក Pen-Pineapple-Apple-Pen របស់គាត់​។​

​    ​វីដេអូ​របស់​តារាចម្រៀង​រូបនេះ​ត្រូវបាន​គេ​មើល​រហូតដល់​ទៅ ១៦៣,៥ លាន​ដង​គិត​ត្រឹម​ខែកញ្ញា​នៅលើ​បណ្ដាញ YouTube​។​

​    ​ឥឡូវនេះ​គាត់​បាន​ចូលរួម​ជាមួយនឹង​តួ​ក្នុង​រឿង Seasame Street ដោយ​ច្រៀង​ជាមួយនឹង​តួ​តុក្កតា Elmo និង Cookie Monster លំនាំ​បទ​ភ្លេង​របស់គាត់​ដដែល​។​

​    ​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ទាញ​ទីផ្សារ​ឱ្យ​ចាប់អារម្មណ៍​លើ​អាវ​ខ្លារខិន​ដែល​ពាក់​នៅលើ Elmo និង Cookie Monster ដែល​លក់​នៅលើ​ទីផ្សារ​ផងដែរ​។​

​    ​តើ​មាន​អ្វី​ប្លែក​ក្នុង​បទ​ចម្រៀង​នេះ​? ខាងក្រោម​នេះ​គឺជា​វីដេអូ​ថ្មី​របស់គាត់​តារាចម្រៀង Pikotaro ជាមួយនឹង Elmo និង Cookie Monster តាម​លំនាំ​បទ​ភ្លេង​ដដែល​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់