adverise with khmeread Untitled 1

Stephen Hawking ឱ្យ​មនុស្ស​ស្វែងរក​ភព​ថ្មី​សម្រាប់​រស់នៅ ឱ្យបាន​ក្នុង​រយៈពេល ១០០០ ឆ្នាំ​ខាងមុខ​

    ​យើងទាំងអស់គ្នា​ច្បាស់​ជា​វិនាស​ហើយ​ដរាបណា​យើង​ស្វែងរក​វិធី​ដើម្បី​ចាក​ចេញពី​ភពផែនដី​មួយ​នេះ​។​

​    ​អត់​ជឿ​មែន​ទេ​? អ៊ីចឹង​សួរ​អ្នក​ទ្រឹស្តី​វិទ្យាសាស្ត្រ និង​ជា​តារាវិទូ​លោក Stephen Hawking ទៅ​។ គាត់​និយាយថា មនុស្សជាតិ​នឹងមិន​រស់នៅ​លើ​ភពផែនដី​បានទេ​នៅ ១០០០ ឆ្នាំ​ទៀត​ព្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ នុយក្លេអ៊ែរ និង​មនុស្ស​យន្ត​។​

​    ​ដោយនិយាយ​នៅ​សហភាព​សាកលវិទ្យាល័យ Oxford កាលពី​សប្តាហ៍​មុន លោក Hawking បាន​និយាយថា ឱកាសល្អ​បំផុត​សម្រាប់​មនុស្សលោក​ដើម្បី​រស់រានមានជីវិត​គឺ​ចាក​ចេញពី​ទីជម្រក​ដែល​មនុស្សលោក​ស្គាល់​ថា ជា​ភព​ដែល​អាច​ទ្រង់​ជីវិត​បានតែ​មួយគត់​នៅក្នុង​ចក្រវាល ហើយ​ទៅធ្វើ​អាណានិគម​នៅ​ភព​ដទៃ​។​

​    ​លោក​បាន​និយាយថា "​បើទោះជា​ឱកាស​នៃ​គ្រោះមហន្តរាយ​មកលើ​ភពផែនដី​ក្នុង​មួយឆ្នាំៗ​មាន​ភាគរយ​តិចតួច​ដែល​អាច​កើតឡើង ប៉ុន្តែ​បើ​បូក​ចូលគ្នា​វា​នឹង​ប្រាកដថា​នឹង​កើតឡើង​ក្នុង ១០០០ ឬ ១០០០០ ឆ្នាំ​ខាងមុខ​។ នៅពេលនោះ យើង​គួរតែ​ចេញទៅ​ក្នុង​លំហ ហើយ​ទៅ​ភព​ដទៃ ដូច្នេះ​គ្រោះមហន្តរាយ​លើ​ភពផែនដី​មិន​មានន័យថា ជា​ចុងបញ្ចប់​នៃ​មនុស្សជាតិ​ឡើយ​"​។​

​    ​ស្របពេល​នេះដែរ​គេ​សង្កេតឃើញថា ល្បឿន​នៃ​ការរុករក​នៅក្នុង​ទី​អវកាស​ហាក់​កំពុង​បង្កើន​សន្ទុះ​ខ្លាំងក្លា​។ អង្គការ​ណា​សា​កំពុង​ជាប់រវល់​ខ្លាំង​ក្នុង​ស្វែងរក​ភព​ថ្មី (​ដែល​ធ្វើដំណើរ​ជុំវិញ​ផ្កាយ ប៉ុន្តែ​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​) ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​បាន​។ ខណៈ​នេះដែរ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Space X លោក Elon Musk បានចាប់ផ្តើម​រៀបចំ​គម្រោង​របស់លោក​ដើម្បី​ធ្វើ​អាណានិគម​លើ​ភព​អង្គារ​នៅ​សតវត្សរ៍​បន្ទាប់​ផងដែរ​។​

​    ​យោងតាម​កាសែត​អង់គ្លេស The Independent ឱ្យដឹងថា បើទោះជា​ការយល់​ឃើញតែ​ពី​គ្រោះមហន្តរាយ​របស់គាត់ លោក Hawking ក៏បាន​បញ្ចប់សេចក្តី​ជាមួយ​រឿង​វិជ្ជមាន​ខ្លះៗ​ផងដែរ​។​

​    ​គាត់​បាន​និយាយថា "​ត្រូវ​ចាំ ចូរ​ក្រឡេកមើល​ផ្កាយ កុំ​មើល​ចុងជើង​របស់​អ្នក​។ ចូរ​ព្យាយាម​ធ្វើឱ្យមាន​ហេតុផល​ចំពោះ​អ្វីដែល​អ្នកមើល​ឃើញ និង​ចូរ​ឆ្ងល់​ថា​អ្វី​ទៅជា​អ្នកបង្កើត​ចក្រវាល​។ ត្រូវ​ចង់ដឹង​ចង់ឃើញ​។ ទោះ​ជីវិត​មានការ​លំបាក ប៉ុន្តែ​វា​តែងតែមាន​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើបាន​ជោគជ័យ​។ បញ្ហាសំខាន់​គឺ​ត្រង់ អ្នក​មិន​ព្រម​ចុះចាញ់​"៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់