adverise with khmeread Untitled 1

គ្មាន​នរណា​ចាប់អារម្មណ៍​សោះ នៅ​ចិន​មាន​ភូមិ​មួយ​មាន​បំផុត​លើ​ពិភពលោក តែ​ក៏​អា​ថ៍កំ​បាំង​បំផុត​ដែរ​! អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​គឺ​មនុស្សម្នា​ក់មាន​លុយ​យ៉ាងតិច ២៥ ម៉ឺន​ដុល្លារ​ក្នុង​កុង​ធនាគារ

    ​ភូមិ​មាន​ជាងគេ​នៅ​ប្រទេស​ចិន​គឺ​ភូមិ Huaxi ត្រូវបាន​បង្កើតឡើង​ដោយ​លោក Wu Renabo អតីត​លេខា​បក្ស​កុម្មុយនីស្ត​ភូមិ Huaxi​។​

​    ​ភូមិ​នេះ​ធ្លាប់ជា​សហគមន៍​កសិក​ម្ម​ដ៏​ក្រីក្រ​មួយ ប៉ុន្តែ​ឥឡូវ​វា​ត្រូវបាន​ចាត់ទុកថា ជា​ភូមិ​ក្រុមហ៊ុន​ពហុ​ផលិត​តម្លា​ប់រាប់​ពាន់​លាន​ដុល្លារ​ដែល​ជំនាញ​ខាង​ដែកថែប និង​ទីផ្សារ​នាំចេញ​ផលិតផល ហើយក៏​ជា​សង្គម​កុម្មុយនីស្ត​ដ៏​ល្អឥតខ្ចោះ​មួយ​ដែរ​។​

​    ​ភូមិ​ទំហំ​ជិត ១០០ ហិកតា​នេះ​មាន​អ្នកស្រុក​ដែល​បាន​ចុះឈ្មោះ​ចំនួន ២០០០ នាក់ ដែល​ពួកគេ​ទាំងនោះ​ទទួលបាន​សេវាកម្ម​សុខភាព និង​ការអប់រំ​ឥតគិតថ្លៃ ផ្ទះ​ប្រណិត និង​រថយន្ត ហើយ​ម្នាក់ៗ​យ៉ាងហោចណាស់​មាន ២៥ ម៉ឺន​ដុល្លារ​ក្នុង​ធនាគារ​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​និយាយ​ជាមួយ​អ្នកកាសែត​។​

​    ​កាលពី​ឆ្នាំ ២០១១ ភូមិ​នេះ​បាន​អបអរ​ខួប​ទី ៥០ របស់ខ្លួន​ដោយ​កសាង​អគារ​ដ៏​ធំ​ដែលមាន​កម្ពស់ ៣២៨ ម៉ែត្រ​។ 

​    ​ជាមួយ​ទីធ្លា​គ្រប់គ្រាន់​ដើម្បី​ទទួល​អ្នកស្រុក​ទាំងអស់ ប៉ុន្តែ​ភូមិ​នេះ​តាម​ដឹង​ហាមឃាត់​ល្បែង និង​គ្រឿងញៀន​។​

​    ​អ្នកភូមិ​ទាំងអស់​ធ្វើការ ៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ប្រសិនបើ​នរណាម្នាក់​ចាកចេញ នោះ​ពួកគេ​នឹង​បាត់បង់​អ្វីៗ​ទាំងអស់​។​

​    ​លោក Yuan Yulai មកពី​ក្រុមហ៊ុន​ច្បាប់ Zhejiang Zhixing បាន​និយាយថា "​ទោះបី​អ្នកភូមិ​ន​សុទ្ធតែជា​អ្នកមាន ប៉ុន្តែ​ពួកគេ​មិនអាច​យក​ទ្រព្យសម្បត្តិ​ចេញពី​ភូមិ​នេះ​បានទេ នៅពេល​ចាកចេញ ដូច្នេះ​គេ​នៅតែ​ឆ្ងល់​ថា​តើ​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​របស់​ភូមិ ឬ​របស់​ប្រជាជន​"៕

ប្រភព៖ជំនួញ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់