adverise with khmeread Untitled 1

ទាំងនេះ​ជា​លេខ​កូដ ដែល​ពួក Hacker ងាយ​លួច​យកបាន​បំផុត​! បើ​មាន​គួរ​ប្តូរ​ចេញទៅ​

    ​លេខ​កូដ​សម្ងាត់​ប្រៀបបាន​ដូចជា​សិល្បៈ​មួយ​អ៊ីចឹង វា​មាន​គ្រប់​សណ្ឋាន​តាម​មនុស្ស​ធ្វើទៅបាន​។ វា​បង្ហាញ​ពី​តួលេខ និមិត្តសញ្ញា និង​អក្សរ ដែល​ផ្ដុំគ្នា​បានជា​សំយោគ​មាន​អត្ថន័យ​មួយ​។​

​    ​យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​អន​ឡាញ​នៅ​សកលវិទ្យា​ល័យ Lancaster University បាន​លាតត្រដាង​ពី​ការពិត​មួយ​នៃ​ក្រុម Hacker ដែល​ឧស្សាហ៍​លួច​លេខ​សម្ងាត់​របស់​អ្នក​ជារឿយៗ​ដោយសារតែ​លេខ​សម្ងាត់​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក​។​

​    ​ស្ដាប់​មើលទៅ​ហាក់បីដូចជា​ពួក Hacker សាហាវ​ណាស់​អ៊ីចឹង ប៉ុន្ដែ​ជន​ណា​ដែល​លួច​ចូលក្នុង​គណនី​របស់​អ្នក​បាន គេ​ត្រូវ​ហៅថា​ពួក Hacker ហើយ​។ យ៉ាងណាមិញ មិនមែន​មកពី​ពួក Hacker ខ្លាំង​នោះទេ គឺ​ដោយសារ​លេខ​សម្ងាត់​ដ៏​អស្ចារ្យ​របស់​អ្នក​នេះឯង​។​

​    ​លោក Jeff Yan បាន​ពិនិត្យ​មើលឃើញ​ទិន្នន័យ​របស់ Yahoo និង​បាន​រកឃើញថា​លេខ​សម្ងាត់​ដែល​ពួក Hacker ឧស្សាហ៍​លួចបាន​គឺ​ដោយសារ​លេខ​សម្ងាត់​អ្នកប្រើប្រាស់​ដាក់​លេខ​ទាំងនេះ​៖

​    ​១. 123456
​    ​២. password
​    ​៣. welcome
​    ​៤. ninja
​    ​៥. abc123
​    ​៦. 123456789
​    ​៧. 12345678
​    ​៨. sunshine
​    ​៩. princess
​    ​១០. qwerty​។​

​    ​តើ​អ្នក​មានប្រើ​លេខ​សម្ងាត់​ទាំងនេះ​ទេ​? បើ​មាន​ដូច​ភ្លាម​ទៅ កុំឱ្យ​ខ្មាស់​គេ​ទាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់