adverise with khmeread 15204063 1185395604880646 684548492 o

មន្ត្រីប៉ូលិស​ម្នាក់​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មន្ត្រីប៉ូលិស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​២២​ វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១១​ និង​៣៥​នាទី ម្សិលមិញ​នៅ​ចំណុច ភូមិ​ពោធិ៍​រលំ ឃុំ​រកា​កោង​២​ស្រុក​មុខកំពូល ខេត្តកណ្តាល បើតាម​ក្រុមគ្រួសារ​ប្រាប់ថា គាត់​មាន​ជំងឺសរសៃប្រសាទ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ កៅ វណ្ណ ​ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស​មាន​ជំងឺ សរសៃប្រសាទ។​

    ប៉ូលិស​និយាយថា កន្លងមក​ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​ឆ្នាំ​មកហើយ ពុំដែល​ទៅ​កន្លែងធ្វើការ​ទេ​។ លុះដល់​ថ្ងៃ​មិន​ចាំ​ខែ​មិន​ចា​ឆ្នាំ​២០១៥ ​ជនរងគ្រោះ​បាន​ទៅ​សំ​ទ្បុ​ត​កូនសិស្សលោក​វត្ត​ ដំរី​ស ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​រកា​កោង​២ ឃាត់​មក​ប៉ុស្តិ៍​។​

    ពេលនោះ​ប្រពន្ធ​ និង​បងប្អូន​ជនរងគ្រោះ​បាន​ប្រាប់ថា ​"​គាត់​មាន​ជំងឺសរសៃប្រសាទ​" ព្រមទាំង​បង្ហាញ​សំបុត្រ​ពេទ្យ​ដល់​សមត្ថកិច្ច​ថែមទៀត​ផង​។​

    លុះដល់​ថ្ងៃទី​២២ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​១១​ និង​៣៥​នាទី​ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​រកា​កោង​២ ទទួលបាន​ដំណឹង​ថា​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​។​

    សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ជំនាញ​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឃើញថា​ជនរងគ្រោះ​មាន​ស្លាកស្នាម​ជាំ​នៅ​រង្វង់​ក រាង​អក្សរ​អ៊ុ​យ​។ ​ក្រៅពីនេះ​សមត្ថកិច្ច​ពុំបាន​ពិនិត្យឃើញ​អ្វី​ផ្សេងទៀត​ទ្បើ​យ​។​

    តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស​ថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាតដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ បានប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់