adverise with khmeread Image11

ប៉ូលិស​និង​ប៉េអឹម​ដុត​កម្ទេច​ដំណាំ​កញ្ឆា​នៅ​ស្រុក​ថ្មបាំង​ និងកំពុងរក​ម្ចាស់​ចម្ការ

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​ថ្មបាំង ខេត្តកោះកុង សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក និង​អាជ្ញាធរ​ឃុំ បាន​ចុះទៅ ដក​និង​ដុតបំផ្លាញ ករណី​ដាំ​ដើម​កញ្ឆា មួយកន្លែង ដែល​ទើបតែ​ដាំ​ថ្មីៗ នៅក្នុង​ចំការ​ជើងភ្នំ នៅ​ភូមិ​គគីរ​ជ្រុំ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង៩ ​និង​១០នាទី​ព្រឹកនេះ។​

    ប៉ូលិស​និយាយថា ខណៈពេល​កម្លាំង​សមត្ថកិច្ច​ទៅដល់​ម្ចាស់​ចម្ការ​គេចខ្លួនបាត់។ ​ក្នុងនោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បានរួម​មាន ដើម​កញ្ឆា តូចៗ ចំនួន ៦៧០ ដើម ស្មើ ១១៤ រណ្តៅ ហើយ​ដុត​កម្ទេចចោល​តែម្តង។​

    បច្ចុប្បន្ន កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ចម្ការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់