adverise with khmeread Untitled 1

ប៉ូលិស​ស្រុក​មេមត់​ចាប់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​មេមត់​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ចំនួន ២ នាក់ នៅ​ថ្ងៃទី២២​ វិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ  នៅ​ភូមិ​ជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ ភី វុទ្ធី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ និង ២.​ឈ្មោះ សុខ សុ​ផា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ អ្នក​ទាំង ២ រស់នៅ​ភូមិ​ជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ថ្នាំញៀន​ចំនួន ៤ កញ្ចប់ (ធំ​១​កញ្ចប់) រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់