adverise with khmeread Unnamed %282%29

ក្រុម​ពាក់ព័ន្ធ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ត្រូវ​តុលាការ​ឃុំខ្លួន​

    ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​២២ វិច្ឆិកា​ ២០១៦ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​បង្ក្រាបបាន​កាលពី​ថ្ងៃ​ទី​២០​ និង​ថ្ងៃទី​២១ ​វិច្ឆិកា ​២០១៦​ហើយ​ត្រូវបានតុលាការ​សម្រេច​ឃុំខ្លួន​រួចហើយ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ ង៉ែត ​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​២៦ ​ភូមិ៣ សង្កាត់​១ ​ក្រុងព្រះសីហនុ​, ២-​ឈ្មោះ ញ៉ែម​ ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន ក្រុម​២៨ ភូមិ​៣ សង្កាត់១ ក្រុងព្រះសីហនុ​, ៣-​ឈ្មោះ សឹង តិច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​ទីលំនៅ​បច្ចុប្បន្ន ក្រុម​១៧ ភូមិ​៣ សង្កាត់​១ ​ក្រុងព្រះសីហនុ​, ៤-​ឈ្មោះ ឈិ​ត សូ​ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​មុខរបរ​ជាងភ្លើង ​(​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​) ​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​២៨​ ភូមិ​៣ ​សង្កាត់​១ ក្រុងព្រះសីហនុ​ និង​៥-​ឈ្មោះ​ព្រីង ​សាំង​ឡេង ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​ចុងភៅ​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១៥ ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។

    ​រីឯ​វត្ថុតាង​មាន​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់ ស្មើនឹង​២,៣៧ក្រាម ព្រមទាំង​សម្ភារៈ​ពាក់​ព័ន្ធ​មួយចំនួនទៀត​៕

adverise with khmeread

មតិយោបល់