adverise with khmeread Untitled 1

ព័ត៌មាន​បន្ថែម​ស្តីពី៖ ​រថយន្ត​សំរាម​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​កូនសិស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួស​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី​បុក​ប៉ះ​និង​ម៉ូតូ​បើ​កបរ​ជិះ​ឌុប​គ្នា​ដោយ​ក្មេង​សិស្សសាលា ​ឡាយ​ហ៍​២​ នាក់​កាលពី​ម៉ោង​ជិត​៧​ ព្រឹក​ថ្ងៃ​២៣ ​វិច្ឆិកា​នេះ នៅ​កែង​ផ្លូវ​ចូលទៅ​សេ​តេ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​រៀន​ថ្នាក់​ទី​៦ A ស្លាប់​នៅនឹងកន្លែង​ និង​ក្មេងស្រី​ម្នាក់​រងរបួស​ស្រាល ធ្វើឱ្យ​ពលរដ្ឋ​ទូទៅ​អាណិតអាសូរ​បំផុត​ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព។​

    សមត្ថកិច្ច​បានឱ្យដឹង​ថាក្មេ​ង​ប្រុស​ដែល​ស្លាប់​ឈ្មោះ ភ័ក្ត្រ រតនៈ​ឈួ​យ អាយុ​១១​ឆ្នាំ រីឯ​ក្មេងស្រី​ដែល​រងរបួស​ស្រាល​ និង​ជា​អ្នក​បើ​កបរ​ម៉ូតូ​ឈ្មោះ​ ភ័ក្ត្រ សុក្រ​សុកុមារី​ អាយុ​១៥​ឆ្នាំ​ជា​បងប្អូន​ប​ង្កើ​ត​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

    គ្រោះថ្នាក់ នេះ​សមត្ថកិច្ច​បញ្ជាក់ថា កើ​ត​ឡើ​ង​ក្នុងពេល​រថយន្ត​ដឹក​សំរាម​ពណ៌​លឿង លេខ​សម្គាល់​305 កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន ស៊ីន ទ្រី មាន​ទិសដៅ​ពី សេ​តេ ឆ្ពោះទៅ កែង​ស្ថានីយ៍​រថភ្លើង បាន​បុក​ប៉ះ​ម៉ូតូ ជនរងគ្រោះ​ម៉ាក Honda Scopy ពណ៌​ផ្កាឈូក ស្លាក​លេខ ព្រះសីហនុ 1D-4294 មាន​ទិសដៅ​បញ្ច្រាស់​គ្នា​។ ក្រោយកើ​ត​ហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​។

    វត្ថុតាង​រថយន្ត និង ម៉ូតូ ប៉ូលិស បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​បន្ត​និតិ​វិធី​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់