adverise with khmeread Untitled 1

កម្មករសំណង់​២​នាក់ ធ្លាក់​ពីលើ​ជណ្ដើរយន្ត អគារ​ក្រុមហ៊ុន​ "ទី​ហាវ​សេ​រ៉ា​មិច" ​ម្នាក់បាក់ឆ្អឹង​ខ្នង ម្នាក់របួសធ្ងន់​

    ភ្នំពេញ ៖ កម្មករសំណង់​២​នាក់ បាន​ធ្លាក់​ពីលើ​ជណ្ដើរយន្ត ខណៈ​កំពុងតែ​បូកជញ្ជាំង​អគារ​ដែលមាន​កម្ពស់​១០​ជាន់ នៃ​អគារ​ក្រុមហ៊ុន​ "ទី​ហាវ​សេ​រ៉ា​មិច" ខេ​ម​បូ​ឌា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ជាប់​ច្រកចូល​បុរី​ប៉េង​ហួត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​

    សមត្ថកិច្ច​សង្កាត់​ស្ទឹងមានជ័យ បានឱ្យដឹងថា គ្រោះថ្នាក់​មួយ​នេះ បានកើត​ឡើង ដោយសារតែ​ជនរងគ្រោះ​ទាំង​២​នាក់ ពេល​ឡើង​តាម​ជញ្ជាំង​យន្ត​នោះ មិនបាន​ពាក់​ខ្សែក្រវ៉ាត់ បណ្តាល​ឱ្យ​ធ្លាក់​មកក្រោម​តែម្តង​។​

    ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ទី​១​មានឈ្មោះ ម៉ាប់ បាក់ឆ្អឹង​ខ្នង និង​ម្នាក់ទៀត​ឈ្មោះ ឌី រង​បួស​ធ្ងន់​ផងដែរ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ ត្រូវគេ​ជួយសង្គ្រោះ និង​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ទៅកាន់​មន្ទីរពេទ្យ​៕

adverise with khmeread

មតិយោបល់