adverise with khmeread 0

ការធ្វើដំណើរ​ទៅ​សាលា​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​ទាំង ១៥ កន្លែង​លើ​ពិភពលោក​! ឃើញ​ហើយ​ខ្លោចចិត្ត​ជំនួស​កូនសិស្ស​ទាំងនោះ​

    ​សម្រាប់​មនុស្ស​ខ្លះ សាលា​សម្រាប់​ពួកគេ​គឺ​មិនមែនជា​របស់​ប្រណិត​ទេ​។ យើង​គួរតែ​សប្បាយចិត្ត​ទៅ ដែល​កើតមក​មាន​ផ្លូវ​ដើរទៅ​រៀន​ស្រួល មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ និង​ផ្លូវ​ធ្វើដំណើរ​ទៅ​សាលា​មាន​ភាពងាយស្រួល​។​

​    ​ក្រឡេក​មក​មើល​ប្រជាជន​ក្រីក្រ​ទាំងនេះ ពួកគេ​មាន​ផ្លូវ​ធ្វើដំណើរ​ទៅ​រៀន​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ហើយ​ពួកគេ​គឺ​នៅ​តូចៗ​ណាស់​។ ពួកគេ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ ធ្វើដំណើរ​តាមផ្លូវ​រាប់គីឡូម៉ែត្រ ដើម្បី​គោលបំណង​តែមួយគត់​គឺ​ទៅ​សាលារៀន​។​

​    ​យោងតាម​អង្គការ UNESCO ក្មេង​ក្នុង​តំបន់​ទាំងនេះ​គឺ​រស់នៅក្នុង​តំបន់​ដាច់ស្រយាល​និង​ក្រីក្រ ហើយ​មិនមាន​សាលារៀន​ទៅដល់​តំបន់​ដែល​ពួកគេ​រស់នៅ​នោះទេ​។​

​    ​ដូច្នេះហើយ​ទើប​ក្មេងៗ​ទាំងនេះ​ត្រូវ​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ទៅ​ក្រេប​យកចំណេះ​ដឹង​ពី​សាលា​សម្រាប់​អនាគត​របស់​ពួកគេ​។​

​    ​ខាងក្រោម​នេះ​គឺជា​រូបភាព​ទាំង ១៥ សន្លឹក​មកពី​តំបន់​ផ្សេងៗ​គ្នា មើល​ហើយ​ខ្លោចចិត្ត​។​

​    ​១. ធ្វើដំណើរ​ដោយ​ជើង​ទទេ​រយៈពេល ៥ ម៉ោង​តាម​ជម្រៀលភ្នំ ដើម្បី​ទៅ​សាលា​ក្នុង​ខេត្ត Gulu ប្រទេស​ចិន​។​


​    ​២. ក្នុង​រូបភាព​ក្មេងៗ​ឡើង​ភ្នំ​តាមរយៈ​ជណ្ដើរ​ឫស្សី​ក្នុងភូមិ Zhang Jiawan ភាគខាងត្បូង​ប្រទេស​ចិន​។​


​    ​៣. ផ្លូវ​ទៅ​សាលា​ក្នុងភូមិ Zankar ភ្នំ​ហេមពាន្ត ប្រទេស​ឥណ្ឌា​។​


​    ​៤. សិស្ស​នាំគ្នា​ប្រថុយ​គ្រោះថ្នាក់​ឆ្លងកាត់​ស្ពាន​ខូច​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​


​    ​៥. ធ្វើដំណើរ​តាម​ខ្សែកាប​ប្រវែង ៨០០ ម៉ែត្រ​លើ​ទន្លេ Rio Negro ទៅ​សាលា​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​។​


​    ​៦. ក្មេង​នៅ​តំបន់ Riau ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​សាលា​តាមរយៈ​ទូក​កា​នូ​។​


​    ​៧. ធ្វើដំណើរ​លើ​ស្ពាន​ព្រៃ​មួយ​ទៅ​សាលា​នៅ​ប្រទេស​ឥណ្ឌា​។​


​    ​៨. ជិះទូក​ទៅ​សាលា​ក្នុង​ទីក្រុង Dujiangyan ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​។​


​    ​៩. ក្មេងៗ​ជិះទូក​មួយ​ទៅ​សាលា​ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​។​


​    ​១០. សិស្សសាលា​ស្រីលង្ការ​ធ្វើដំណើរ​នៅ​ទី​ខ្ពស់​មួយ​ដែល​គ្មាន​ផ្លូវ​ត​ភ្ជាប់​។​


​    ​១១. ប្រើ​រទេះសេះ​ដឹក​ក្មេង​ទៅ​សាលា​នៅ​រដ្ឋ Delhi ប្រទេស​ឥណ្ឌា​។​


​    ​១២. សិស្សសាលា​ជិះ​ឫស្សី​លើ​ទន្លេ​ទៅ​សាលា​ក្នុងភូមិ Cilangkap ប្រ​ទស​ឥណ្ឌូនេស៊ី​។​


​    ​១៣. ធ្វើដំណើរ​ចម្ងាយ ១២៥ ម៉ា​យ​តាម​ជម្រាលភ្នំ​ទៅ​សាលា​ក្នុង​ខេត្ត Pili ប្រទេស​ចិន​។​


​    ​១៤. តោង​ខ្សែពួរ​កម្ពស់ ៩ ម៉ែត្រ​ពីលើ​ទឹក​ទៅ​សាលា​នៅ Padang កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់