adverise with khmeread Image11

ឃាត់​ក្មេង​ទំនើង ​១២ ​នាក់​ពូកែ​ខាង​វាយតប់​គ្នា​ក្នុងភូមិ​

    ភ្នំពេញ ៖ មាន​ក្មេង​ទំនើង​២​ក្រុម​បាន​បង្ក​ហិង្សា​វាយ​គ្នា​ទៅវិញទៅមក ដែល​ពេល​​នេះ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សំរោងក្រោម ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​បាន​មួយក្រុម​មាន​គ្នា​១២ នាក់​យកមក​សាកសួរ​និង​ចាត់​ការបន្ត កាលពី​យប់​ថ្ងៃ​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦នេះ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ទី​១. ឈ្មោះ ខេន ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ សិ​ស្ស, ​ទី​២.ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ​ នៅផ្ទះ​,​ ទី៣.ឈ្មោះ នង រិទ្ធី​យ៉ា ភេទប្រុស​ អាយុ១៨​ឆ្នាំ​ នៅផ្ទះ​,​ ទី៤.ឈ្មោះ ម៉ៅ រ៉ាវី​ ភេទប្រុស​ អាយុ១៧​ឆ្នាំ សន្តិសុខ​, ​ទី​៥.ឈ្មោះ នាវ ម៉ី ភេទប្រុស អាយុ១៦​ឆ្នាំ​ ជាងសំណង់​, ទី​៦.ឈ្មោះ អោម លី​ហូ ភេទប្រុស អាយុ១៨​ឆ្នាំ កម្មករ​រោងចក្រ​,​ ទី​៧.ឈ្មោះ នួន ឧ​ត្ត​ម​ ភេទប្រុស អាយុ១៦​ឆ្នាំ​. សិស្ស​, ​ទី​៨.ឈ្មោះ ពៅ វ​ណ្ណះ ភេទប្រុស អាយុ១៩​ឆ្នាំ កម្មក​សំណង់​,​ ទី​៩.ឈ្មោះ វន វាត់ ភេទប្រុស អាយុ១៦​ឆ្នាំ នៅផ្ទះ , ​ទី១០.ឈ្មោះ ឃុន បូ​រិត ភេទប្រុស អាយុ២៩​ឆ្នាំ កម្មករ​រោងចក្រ​, ​ទី​១១.ឈ្មោះ វន សា​វ័ន ភេទប្រុស អាយុ១៧​ឆ្នាំ កម្មករសំណង់​ និង​ទី​១២.ឈ្មោះ​ ណាក់ ឆៃ​យ៉ា​ ភេទប្រុស អាយុ១៧​ឆ្នាំ ជាង​ម៉ូតូ​។​

    ​ក្មេង​ទំនើង​ទាំង​១២​នេះ​ស្នាក់នៅ​ភូមិ​អ​ណ្តូ​ក សង្កាត់​កោ​ករ​កា ខណ្ឌ​ព្រែក​ព្នៅ ​និង​ដកហូត​បាន​ដាវ​សាម​រ៉ៃ​មួយ ​និងដំបង​ឈើ​មួយ​ដើម។​

    បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​១២​នាក់​នេះ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់