adverise with khmeread 15182589 1132378050210442 940069053 o

ឃាត់ខ្លួនជនជាតិយួន ២០ នាក់រស់នៅខុសច្បាប់នៅច្បារអំពៅ

    ភ្នំពេញ ៖ ​ប៉ូលិសខណ្ឌច្បារអំពៅសហការ​ជាមួយ​កម្លាំង​អគ្គ​អ​នោ​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យ ស្ថិតិ​ជនជាតិ​យួនស្នាក់នៅ​ខុសច្បាប់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា ប្រធាន​នាយក​ដ្ឌា​ន អ​នោ​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ, លោក សៀង  សុខ  ព្រះរាជ​អា​ជ្ងា​រង សាលាដំបូង​រាជធានី​ភ្នំពេញ។ 

    នៅ​ចំណុច​ផ្ទះ​លក់​ការ​ហ្វេ ផ្លូវ៣៦៩ ក្រុម​៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ចាប់ផ្តើម​អនុវត្ត​ម៉ោង១៦ និង២០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦​។

    ដោយមានកម្លាំង​សរុប ៣៥ ​នាក់​បានចុះត្រួតពិនិត្យនៅទីតាំងខាងលើ និងបានឃាត់ខ្លួនជនជាតិយួនរស់ខុសច្បាប់ចំនួន ២០ នាក់ (ស្រី​ម្នាក់) ប​ញ្ជូ​នទៅនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់