adverise with khmeread 3

រថយន្តបុក​ជាមួយ​ម៉ូតូ​របួស​២​នាក់​នៅ​ព្រែក​ហូរ​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ធំ​និង​ម៉ូតូ​បណ្តាល​ឲ្យ​របួស​មនុស្ស​២​នាក់​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​ត្រង់ចំណុច​មុខផ្ទះ​លក់​កាហ្វេ យីហោ លី​លី ផ្លូវជាតិ​លេខ​២ ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
    ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​FREIGHT LINER​ពណ៌​លឿង​+​ខៀវ ផ្លាកលេខ ព្រះ​ស៊ី​ហ​នុ​3A-1597 អ្នកបើកបរ​មិនទាន់​ស្គាល់ ភេទ​ប្រុស​(​គេច​ពី​កន្លែងកើតហេតុ​បាត់​)​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​
   លុះដល់​ចំណុច​ខាងលើ​ក៌​បាន​កៀរ​ម៉ូត​មួយគ្រឿង​ម៉ាក​HONDA WAVE ពណ៌​ខៀវ ពាក់​ផ្លាកលេខ ពោធិ៍សាត់​1A-6849(​មាន​កញ្ចក់​និង​មួក​ការពារ​) អ្នកបើកបរ​ឈ្មោះ ទូច វិទូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​នៅ​ភូមិ​អំបៅ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹងរ​ងរ​បួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​ពីរ​កំណាត់​ត្រូវបាន​ទៅ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​ប៉ូលិស​ដឹក​មន្ទីរពេទ្យ​ជ័យជំនះ​និង​ត្រូវបាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​
    ម៉ូតូ​នេះ​បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​រួច​ម៉ូតូ​ក៌​ដួល​អូស​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ម៉ាក​CITY100 ពណ៌​ស្លា​ទុំ ផ្លាកលេខ ភ្នំពេញ​1AN-9048 អ្នកបើកបរ​ឈ្មោះ ខាន់ ជន​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ រងរបួស​ស្រាល​មិន​ទៅ​មន្ទីរពេទ្យ​ទេ មាន​កញ្ចក់​និង​មួក​ការពារ​បើកបរ​ពី​កើតមក​លិច​ស្របគ្នា​។​
    គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន​។​រីឯ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ដ្ធា​ន​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់