adverise with khmeread Unnamed %281%29

ប្រធាន​សហព័ន្ធ​សី​ប៉ាក់​តា​ក្រ​កម្ពុជា​ចាត់ទុកថា​វគ្គ​គ្រូបង្វឹក​​ជា​ចំណែក​ដ៏​សំខាន់ ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​

    ភ្នំពេញ ៖ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​សី​ប៉ាក់​តា​ក្រ កម្រិត​១​បានប្រកាស​បិទ​ហើយ កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ជំនាញ​មួយ​នេះ​បានចាត់ទុក ថា វគ្គ​នេះ​គឺជា​គោលដៅ​ដ៏​សំខាន់​មួយ ក្នុង​ដំណើរ​ទៅ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។​

    ​ប្រធាន​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា​, លោក មាស សារិន មានប្រសាសន៍ថា វិស័យ​កីឡា​អាច​រីក ចម្រើន​ទៅបាន ដោយ​អាស្រ័យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​អ្វីដែល​តួអង្គ​សំខាន់​នោះ គឺមាន​លោកគ្រូ អ្នកគ្រូ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ជ្រើសរើស​យុវជន​ជំនាន់​ក្រោយ​ដែលមាន​ឧបនិស្ស័យ និង​ទេពកោសល្យ​មក​បណ្តុះបណ្តាល​សម្រាប់​ជាតិ​របស់ខ្លួន និង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ផងដែរ​។​

​    លោក​សហព័ន្ធ​រូបនេះ​សូម​ឲ្យ​គ្រូបង្វឹក ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវខិតខំ​បន្ថែមទៀត ក្នុង ការផ្ទេរ​ចំណេះដឹង​ដល់​កីឡាករ កីឡាការិនី ជាពិសេស​ក្នុងនាម​ជា​គ្រូ​ត្រូវ​ស្វែងរក​យុវជន​ថ្នាល​ប្រកបដោយ​ទេព កោសល្យ ដើម្បី​បណ្តុះបណ្តាល​ឲ្យ​កាន់តែ​សម្បូរ​ធនធាន​ឲ្យ​បាន​កាន់តែ​សម្បូរបែប ហើយ​ក្នុង​រយៈពេល​ពី ៣ ឬ​៤​ឆ្នាំ​ខាងមុខ យើង​រំពឹងថា​នឹង​ង​មាន​អ្នកលេង​កីឡា​សី​ប៉ាក់​តា​ក្រ​ទូទាំងប្រទេស​កម្ពុជា​។ 

    លោក Poonsak Permsap បាន​ឲ្យ​ដែរ​ថា គ្រូ​ទាំងអស់​ត្រូវតែ​យកចំណេះ​ដឹងបាន​ពី​បណ្ដុះបណ្ដាល​នេះ​ទៅ​ហ្វឹកហាត់​បន្ត​ដល់ សិស្ស​ជំនាន់​ក្រោយ​។ បើ​មានតែ​គ្រូ​ល្អ​ប៉ុន្តែ​គ្មាន​សិស្ស​ល្អ​ក៏​វិស័យ​កីឡា​នេះ​មិន​ដើរ​ទៅមុខ​ដែរ​។ 

    លោក​សង្ឃឹមថា សិក្ខា​ម​ទាំងអស់​នឹង​ខិតខំ​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​របស់ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត ព្រោះ​កីឡា នេះ​ក៏​ជា​មរតក​របស់​កម្ពុជា​ដែរ​។​

    វគ្គ​បណ្តុះបណ្តាល​មាន​រយៈពេល​១​សប្តាហ៍ ដែលមាន​សិក្ខាកាម​សរុប​២៥​នាក់ ហើយ​ជា​លទ្ធផល គឺមាន សិក្ខាកាម​១០​នាក់​ស្មើនឹង​៤០%​បានទទួល​លទ្ធផល​ល្អ​៩​នាក់​ស្មើនឹង​៣៦%​ទទួលបាន​លទ្ធផល​ល្អ​បង្គួរ និង​៦ នាក់ ស្មើនឹង ២៤%​ទទួលបាន​និទ្ទេស​មធ្យម​៕

adverise with khmeread

មតិយោបល់