adverise with khmeread Unnamed

ចាប់ផ្តើម​បណ្តុះបណ្តាល​ថ្នាល​យុវជន​កីឡាវាយកូនគោល​ជំហាន​ដំបូង​

    ភ្នំពេញ ៖ ក្លឹប​កីឡាវាយកូនគោល​ក្រៅ​អាជីព​កម្ពុជា ហៅ​កាត់ CGA និង​ទីលាន City Golf បាន បើក​វគ្គប​ណ្តុះ បណ្តាល​ជំហាន​ដំបូង​ដល់​ថ្នាល​យុវជន​ជិត​២០​នាក់ ដើម្បី​បង្កើត​ឲ្យ​មាន​ធនធាន​យុវជន​កាន់តែ ប្រសើរឡើង សម្រាប់​ជាតិ​របស់ខ្លួន នា​ថ្ងៃ​អនាគត ជាពិសេស​គឺ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ ២០២៣ ខាងមុខ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    វគ្គ​បណ្តុះបណ្តាល​នេះ​បង្រៀន​ដោយ​គ្រូ​សញ្ជាតិ​អាមេរិក និង​គ្រូ​ជំនួយ​ជាច្រើនរូប​ទៀត ដោយ​សំខាន់ ទៅលើ​ទ្រឹស្តី និង​ការអនុវត្ត​ដោយផ្ទាល់​លើ​ទីលាន​។ 

    គ្រូបង្វឹក​គូសបញ្ជាក់ថា សម្រាប់​ការ ហ្វឹកហាត់​ចំពោះ​ក្មេងៗ មានការ​លំបាក​ច្រើនជាង​មនុស្ស​ធំ ដោយសារ​គ្រូបង្វឹក​ត្រូវ​បង្រៀន​ពី​មូលដ្ឋានគ្រឹះ​ដំបូង ក្បួនច្បាប់ ឬ​គោល ការណ៍​ផ្សេងទៀត​តាម​លំដាប់លំដោយ​។
 
    សម្រាប់​វគ្គ​នេះ​១​សប្តាហ៍​បង្ហាត់​តែ​១​ថ្ងៃ​ទេ នៅ​ចុង សប្តាហ៍ ប៉ុន្តែ​ក្មេងៗ អាច​ហ្វឹកហាត់​ក្រៅ​បន្ថែមទៀត​បាន ដើម្បីឱ្យ​យ​កម្រិត​សមត្ថភាព​របស់​ពួកគេ​ឆាប់​រីកចម្រើន​ល្អ​។​

    កីឡាករ រ៉ា​ដា ពិ​ទូ ដែល​មក​ហ្វឹកហាត់​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បានឱ្យដឹងថា ការ​មក​ហាត់​ជំនាញ កីឡា​មួយ​នេះ គឺ​ដោយសារ​ស្រឡាញ់​ខ្លួនឯង និង​ការជំរុញ​លើកទឹកចិត្ត​ពី​ឪពុកម្តាយ​របស់គេ ហើយ​ការហាត់ នេះ​មិន​ប៉ះពាល់​ដល់​ការសិក្សា​ឡើយ ពោលគឺ​ហាត់​នៅពេល​ព្រឹក​ពី​ម៉ោង​៨ ដល់​ម៉ោង​១០ រៀង រាល់ថ្ងៃ​អាទិត្យ ប៉ុណ្ណោះ​។ 

    យុវជន​រូបនេះ​បានបង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួន​ថា ការខិតខំ​ហ្វឹកហាត់​នេះ​នឹង​អាចធ្វើ​ឲ្យ​រូប គេ​ក្លាយជា កីឡាករ​អាជីព​មួយរូប សម្រាប់​ប្រកួត​តំណាង​ឲ្យ​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា នា​ថ្ងៃ​អនាគត​។​

    ឪពុក​របស់​កីឡាករ រ៉ា​ដា ពិ​ទូ គឺ​លោក យឹម រ៉ា​ដា បានបញ្ជាក់​ពី​មូលហេតុ​ដែល​ឲ្យ​កូនប្រុស​របស់ខ្លួន​មក ហ្វឹកហាត់​កីឡាវាយកូនគោល​នេះ​ថា “​ដោយសារ​ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​លេង​វិស័យ​កីឡា​វាយ​កូន​ហ្គោល​នេះ ទើប​ខ្ញុំ​បាន​ជំរុញ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​បានមក​ហ្វឹកហាត់ នៅ​ក្លឹប City Golf នេះ បន្ទាប់ពី​កូនប្រុស​ខ្ញុំ​បានបញ្ចប់​ការ សិក្សា​ថ្នាក់បាក់ឌុប​រួចរាល់​។ 

    លោកន្ត​ថា  "​ខ្ញុំ​បាន​ចែកពេល​វេលា​នៃ​ការសិក្សា​កូនប្រុស និង​ពេលវេលា​នៃ​ការហ្វឹកហាត់​កូន គោល​នេះ ដោយ​មិន​ប៉ះពាល់​ដល់​ការសិក្សា​ឡើយ ហើយ​គោលបំណង​របស់ខ្ញុំ​ចង់​ឲ្យ​កូនប្រុស​របស់ខ្ញុំ​បាន លេង​កីឡា​ដើម្បី​សុខភាព និង​រំពឹងថា​កូនប្រុស​របស់ខ្ញុំ​នឹង​អាច​ក្លាយជា​កីឡាករ​អាជីព​មួយរូប​នា​ថ្ងៃ​អនាគត​”៕​

adverise with khmeread

មតិយោបល់