adverise with khmeread Untitled 1

អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ​បាន​ចុះបង្ក្រាប​ជាក់ស្តែង​នូវ​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំនុច ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​នា​វេលា​ម៉ោង​៩​ ​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ ​វិច្ឆិកា ​២០១៦​នេះ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ សឹង សុ​ផានិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ​ដកហូត​វត្ថុតាង​បាន​៖ ១.​ក្រាម​ព​ណ៌សរ​ថ្កាស​ង្ស័​យ​សារធាតុ​ញៀន​ចំនួន​ ២០ ​កញ្ចប់​(​តូច​១៩​ និង​ធំ​ល្មម​០១​កញ្ចប់​)​។

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ រាជធានី​ភ្នំពេញ​ភ្នំពេញ​ចាត់ការ​បន្ត​៕

adverise with khmeread

មតិយោបល់