adverise with khmeread Louis van gaal manchester united 1fy5bhp3svgv01iclik14362nr

អតីត​កីឡាករ​បិសាច​ក្រហម​និយាយ​ធ្ងន់ៗ​ថា លោក Van Gaal ចុះហត្ថលេខា​ទិញ​សំរាម​មកលេង​ឱ្យ Man Utd!

    ​អតីត​ខ្សែបម្រើ​បាល់ទាត់​អន្តរជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ Eamon Dunphy បាន​រិះគន់​ធ្ងន់ៗ​ទៅលើ​របៀប​ទិញ​កីឡាករ របស់​បិសាច​ក្រហម Manchester United ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ទូទៅ​លោក Louis Van Gaal ។​

​    ​Van Gaal ត្រូវបាន​បណ្តេញចេញ​ដោយ​បិសាច​ក្រហម​កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ បន្ទាប់ពី​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​ប្រាំ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​រដូវ​កាល​មុន​។​

​    ​អំឡុង​ការកាន់កាប់​តំណែង​អស់​រយៈពេល​ពីរ​ឆ្នាំ បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ បាន​ចំណាយលុយ​លើសពី ២០០​លាន​ផោន​ក្នុង​គោលបំណង​ព្យាយាម​កែលម្អ​ឡើងវិញ​ទៅលើ​បិសាច​ក្រហម​ឱ្យក្លាយ​ទៅជា​ជើង​ខ្លាំង​មួយ​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​ខណៈដែល Dunphy ជឿជាក់ថា ក្លឹប​គឺ​នឹងមាន​ភាពប្រសើរ​ជាង​មុន​ជាមួយនឹង​ការជំនួស​តំណែង​របស់គាត់​ដោយ​លោក Jose Mourinho គាត់​មិនអាច​ទប់​ជាប់​ការរិះគន់​ធ្ងន់ៗ​ទៅលើ​លោក Van Gaal បានឡើយ ដោយ​អះអាងថា កីឡាករ​ទិញ​មក​ថ្លៃៗ​របស់គាត់ លេង​មិន​បានល្អ​ឡើយ​។​

​    ​Dunphy ដែល​បានចាប់ផ្តើម​អាជីព​ដំបូង​នៅលើ​ទឹកដី Old Trafford បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា ពួកគេ​ទទួលបាន​ផល​ដ៏​អាក្រក់​ជាច្រើន​នៃ​ការងារ​ដណ្តើម​តំណែង​ក្នុង​តំបន់​កំពូល​ទាំង​បួន​។ ខ្ញុំ​មិន​គិតថា​ពួកគេ​នឹងធ្វើ​បានឡើយ​។ ខ្ញុំ​គិតថា​វា​គឺ​មិនមែនជា​កំហុស​ទាំងស្រុង​របស់ Mourinho ឡើយ​។ Van Gaal បាន​ទិញ​សំរាម​ដ៏​អាក្រក់​ជាច្រើន​នៅ​ទីនោះ តួយ៉ាង​ដូចជា Marcos Rojo ដែល​លេង​កាលពី​ថ្ងៃ​សៅរ៍​។ គាត់​មិនមែនជា​កីឡាករ​ទាល់តែសោះ​!!!"៕

 

adverise with khmeread

មតិយោបល់