adverise with khmeread Zlatan ibrahimovic chelsea manchester united wgpqsbetog611pfscmn4kz43j

Zlatan Ibrahimovic: United មិន​ខ្លាំង​ដូច PSG ទេ​

​    ​Zlatan Ibrahimovic ជឿជាក់ថា បិសាច​ក្រហម Manchester United គឺ​មិន​ខ្លាំង​ដូចជា​អតីត​ក្លឹប​ចាស់ Paris Saint-Germain របស់គាត់​នោះឡើយ ប៉ុន្តែ​តារាបាល់ទាត់​សញ្ជាតិ​ស៊ុយអែត​រូបនេះ​និយាយថា កត្តា​នៃ​ការជួប​ជុំគ្នា​វិញ​ជាមួយនឹង Jose Mourinho បានធ្វើឱ្យ​គាត់​យល់ព្រម​លេង​ឱ្យ​បិសាច​ក្រហម​។​

​    ​តារាបាល់ទាត់​ជើងចាស់​រូបនេះ​បានធ្វើការ​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford នៅលើ​កិច្ចព្រមព្រៀង​មិនមាន​តម្លៃ​ខ្លួន​មួយ បន្ទាប់ពី​បាន​លើក​ពាន​ជាច្រើន​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៅឯ​រដ្ឋធានី​របស់​បារាំង​ជាមួយនឹង PSG និង​បាន​បន្សល់ទុក​ឈ្មោះ​របស់គាត់​នៅឯ​ក្លឹប ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​    ​បិសាច​ក្រហម​មិន​ធ្លាប់​ស្គាល់​រសជាតិ​លើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League បាន​ម្តង​នោះឡើយ ចាប់តាំងពី​វីរបុរស​ប្រចាំ​ក្លឹប​លោក Sir Alex Ferguson បាន​ចូលនិវត្តន៍​នៅឯ​ចុងបញ្ចប់​រដូវ​កាល ២០១២-១៣ និង​ធ្លាប់​លើក​ពាន​ខាប់​ក្នុងស្រុក FA Cup បាន​ម្តង ដែលជា​ពានរង្វាន់​តែមួយគត់​ដែល​ពាន​គេ​ទទួលបាន​លើក ចាប់តាំងពី​ការចាកចេញ​របស់​វីរបុរស​សញ្ជាតិ​ស្កុ​តឡែ​ន​របស់​ពួកគេ​។​

​    ​Ibrahimovic និយាយថា​បញ្ហា​ប្រឈម​នៃ​ការជួយ​ស្តារ​បិសាច​ក្រហម​ត្រឡប់​ទៅកាន់​ភាពរុងរឿង​ដូច​អតីតកាល​របស់​ពួកគេ ដែល​រួម​ជាមួយនឹង​ការធ្វើការងារ​រួមជាមួយ​នឹង​អតីត​អ្នកចាត់ការ​ចាស់​របស់គាត់​នៅឯ Inter លោក Mourinho បានធ្វើឱ្យ​ការផ្លាស់​ទៅកាន់​ទីក្រុង Manchester គឺ​ដូចជា​ការអញ្ជើញ​មួយ​អ៊ីចឹង​។​

​    ​Ibrahimovic បាន​បញ្ជាក់ថា "​វត្តមាន​របស់ Mourinho គឺជា​ការសម្រេចចិត្ត​ដ៏​ធំ​បំផុត​។ ក្រុម​ដែល​ខ្ញុំ​បាន​ចុះហត្ថលេខា​សម្រាប់​រដូវ​ក្តៅ​នេះ គឺ​មិន​ខ្លាំង​ដូចជា​ក្លឹប​ដែល​ខ្ញុំ​បាន​ចាកចេញ​នោះឡើយ ប៉ុន្តែ​ពេលដែល Mourinho បាន​ហៅ ការសម្រេចចិត្ត​គឺ​ពិតជា​ងាយស្រួល​។ ពេលដែល​គាត់​កោះហៅ ខ្ញុំ​មិនមាន​បញ្ហា​អ្វីដែល​ប្រឈម​នៅ​ចំពោះមុខ​ឡើយ រឿង​គ្រប់យ៉ាង​យើង​បានធ្វើការ​សម្រេចចិត្ត ពេលដែល​ខ្ញុំ​នឹងត្រូវ​បានប្រកាស​ជា​កីឡាករ​របស់​បិសាច​ក្រហ​ម្នាក់​។ អ្វី​ផ្សេងទៀត ដែលជា​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ គឺ​មិនមែនជា​ផ្នែក​ដ៏​លំបាក​អ្វី​នោះឡើយ​។ វា​គឺ​អំពី​ការប្រកួតប្រជែង​គឺជា​ការពិត ហើយ​ខ្ញុំ​នឹង​មិនដែល​និយាយថា​ទេ​ទៅកាន់​ការប្រកួតប្រជែង​មួយ​នោះឡើយ​។ នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់បាន ការមកដល់​ក្លឹប​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ដែលមាន​បញ្ហា និង​មិនសូវ​ដែល​ឈ្នះ​នៅពេល​ថ្មីៗ​នេះហើយ​ព្យាយាម​ប្រជែង Premier League ។ នោះ​ហើយ​គឺជា​ការប្រកួតប្រជែង​"៕

adverise with khmeread

មតិយោបល់