adverise with khmeread 1

ញាក់សាច់​! កីឡាករ​នី​ហ្សេ​រី​យ៉ា​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា បំបែក​ឯតទគ្គ​កម្ម​ជិះ​កង់​ទូល​បាល់​ក្នុង​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​

    ​តារាបាល់ទាត់​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​កីឡាករ Harrison Chinedu បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​មួយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​Chinedu មកពី​ទីក្រុង Lagos បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​ដោយ​ជិះ​កង់​ក្នុង​រយៈ​ចម្ងាយ ១០៣,៦ គីឡូម៉ែត្រ​ជាមួយ​បាល់​មួយ​ទូល​នៅលើ​ក្បាល​របស់គាត់​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ថា នៅក្នុង​ការបង្ហាញ​ការប្តេជ្ញាចិត្ត និង​ជំនាញ​របស់ខ្លួន Chinedu អាចធ្វើ​ដំណើរ​នៅ​ចម្ងាយ​ខាងលើ​ជាមួយ​បាល់​នៅលើ​ក្បាល​បាន​មែន​។​

​    ​មុននឹង​ការ​ផ្សងព្រេង​នេះ Chinedu មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ទៅហើយ​បន្ទាប់ពី​គាត់​បាន​ក្លាយជា​បុរស​ដំបូង​គេ​ដែល​ធ្វើដំណើរ​នៅ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​ខណៈ​យក​ក្បាល​របស់គាត់​ដើម្បី​ទប់​លំនឹង​បាល់​។​

​    ​តារាបាល់ទាត់​ប្រកប​អាជីព​នៅ​ប្រទេស​កម្ពុជា​រូបនេះ បាន​បង្កើត​កំណត់ត្រា​ដោយ​ដើរ​ពី​ជំរំ Redemption នៅលើ​ផ្លូវ Lagos-Ibadan Expressway ទៅកាន់​កីឡដ្ឋាន​ជាតិ នៅ​តំបន់ Surulere ក្នុង​ទីក្រុង Lagos ដែលមាន​ចម្ងាយ​សរុប ៤៨,០៨ គីឡូម៉ែត្រ​កាលពី​ថ្ងៃទី ៦ ខែមីនា​។​

​    ​កំណត់ត្រា​មុន​ធ្លាប់​ធ្វើបាន​ដោយ​ទាហាន​ឥណ្ឌា​ឈ្មោះ Naib Singh ដែល​ដើរ​ជាមួយ​បាល់​លើ​ក្បាល​បាន​ចម្ងាយ ៤៥,៦៤ គីឡូម៉ែត្រ​នៅក្នុង​ប្រទេស​របស់គាត់​កាលពី​ឆ្នាំ ២០១៤៕

 

adverise with khmeread
ប្រភព៖ africanews

អ្នកនឹងចូលចិត្ត

មតិយោបល់