adverise with khmeread 1

ប្រធាន​គណៈកម្មការ​អឺរ៉ុប​៖ អាមេរិក​មិនអាច​ការពារ​យើង​បាន​រហូត​ទេ​

    ​ដោយ​ជាប់​ការបោះឆ្នោត​គាំទ្រ​ទាំង​ប្រផុតប្រផើយ​ក្នុង​សភា​អឺរ៉ុប កងកម្លាំង​ការពារ​ថ្មី​នឹងមាន​សារៈសំខាន់​ជាង​អង្គការ​ណា​តូ​ទៅទៀត ជាមួយ​ការផ្គត់ផ្គង់​កងទ័ព​គឺ​បានមកពី​បណ្តា​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។​

​    ​ពួក​ការិយាល័យ​និយម​អឺរ៉ុប​ឥឡូវ​បាន​ធានា​នូវ​មូលនិធិ ៤២០ លាន​ផោន​ក្នុង​មួយឆ្នាំ​ដើម្បី​បង្កើត​កងទ័ព​ថ្មី​ដែល​នឹង​ក្លាយជា​ក្រុម​ឆ្លើយតប​រហ័ស​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​មកលើ​ទ្វីបអឺរ៉ុប​។​

​    ​ការបោះឆ្នោត​នេះ​បានធ្វើ​ឡើង​នៅ​សភា Strasbourg Parliament កាលពី​ថ្ងៃទី​២២​វិច្ឆិកា​ដោយ​យល់ព្រម​ទៅលើ​ការបង្កើត​កងទ័ព​ថ្មី​ក្នុងការ​ប្រឈមមុខ​នឹង​ការចាក​របស់​អង់គ្លេស​ពី​អឺរ៉ុប និង​ឥរិយាបថ​ស្និទ្ធស្នាល​ថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី ដោយសារតែ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់​ត្រាំ​។​

​    ​ក្នុងពេល​ឈានដល់​ការបោះឆ្នោត​បង្កើត​កងទ័ព​ថ្មី​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean Claude Juncker បាន​អំពាវនាវ​ទ្វេដង​ឱ្យមាន​កងទ័ព​ថ្មី បន្ទាប់ពី​ត្រាំ​ជាប់ឆ្នោត​។ 

​    ​គាត់​បាន​និយាយថា "​យើង​ត្រូវការ​វា​ឥឡូវនេះ​។ គំនិត​ដែលថា​អាមេរិក​នឹង​ជួយ​មើល​សន្តិសុខ​អឺរ៉ុប​ជា​អមតៈ​នោះ​គឺ​មិនមែនជា​ការពិត​ទេ​"​។​

​    ​គាត់​បាន​បន្តថា "​យោងតាម​លទ្ធផល​បោះឆ្នោត​នៅ​អាមេរិក ពលរដ្ឋ​អាមេរិក​នឹងមិន​ជួយ​មើល​ការពារ​សន្តិសុខ​អឺរ៉ុប​ទេ​។ យើង​ត្រូវតែ​ការពារ​សន្តិសុខ​ដោយ​ខ្លួន​យើង​។ ហើយ​នេះ​គឺ​មូល​ហេតុដែល​យើង​ត្រូវការ​វិធីសាស្ត្រ​ថ្មី​មួយ​ដើម្បី​ការពារ​សហគមន៍​អឺរ៉ុប​ដោយ​រួមបញ្ចូល​ទាំង​កងទ័ព​អឺរ៉ុប​"​។​

​    ​កងទ័ព​អឺរ៉ុប​នឹង​អាចឆ្លើយតប​មុន​ណា​តូ​ដើម្បី​កម្ចាត់​ការគំរាមកំហែង ចំពេល​មានការ​ព្រួយបារម្ភ​ថា សម្ព័ន្ធមិត្ត​លោកខាងលិច​អាច​ជិត​ដួលរលំ​ក្នុងការ​ប្រឈម​ជាមួយ​ត្រាំ​និង​ពូ​ទីន​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់