9524cf91 9608 4806 8a69 df087caa1d24

ឃាត់​បុគ្គលិក​ផ្នែក​ទីផ្សារ​ម្នាក់​យកលុយ​ក្រុមហ៊ុន​អស់​ជាង​១​មឺុន​ដុល្លារ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​៣​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​យប់ នៅ​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ដោយ​យកលុយ​ក្រុមហ៊ុន​ចំនួន ១៤.៤៥២​ដុល្លារ មិន​ទូទាត់​ឲ្យ​ក្រុមហ៊ុន ។​
     ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពី បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន​មេគង្គ​អិុន​អីុ ( Mekong NE) ដែលមាន​ទី តាំងនៅ​ផ្ទះ​លេខ​៤​អា​&៥​អា ផ្លូវ​លេខ​២៦៥ ក្រុមទី ៣៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​២​រសៀល ។​
     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ សោម សុភ័ក្ត្រ ហៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​មេគង្គ​អិុន​អីុ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១២២ សង្កាត់​មិត្ត ភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
    ចំណែក ដើមបណ្តឹង​ឈ្មោះ ប៉ិល គុណ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប្រធាន​ផ្នែក​ទី ផ្សារ​ក្រុមហ៊ុន​មេគង្គ​អិុ​ន​អុី​ស្នាក់ នៅផ្ទះ​ជួល ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ជា​តំណាង​ក្រុមហ៊ុន​មេគង្គ​អុិ​ន​អីុ ។​
     ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​បាន​ចូល​បម្រើ​ការងារ នៅក្នុង​ក្រុមហ៊ុន​មេគង្គ អិុ​នអីុ តាំងពី​ឆ្នាំ​២០១៤ ដោយមាន​តួនាទី​ជា​បុគ្គលិក​ផ្នែក ទីផ្សារ មាន​ភារកិច្ច​យក​ទំនិញ​ចែកចាយ​ដល់​អតិថិជន ហើយ​ប្រមូល​លុយ​មក​ទូទាត់​ឱ្យ​ក្រុមហ៊ុន​វិញ  ។​
    លុះ​នៅ​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​២​រសៀល​ក្រុមហ៊ុន​បានធ្វើការ​ពិនិត្យ​លើ​វិក័យប័ត្រ​ទំនិញ បាន​រកឃើញ​វិក័យប័ត្រ​ចំនួន ២៦ សន្លឹក ដែលមាន​ទឹកប្រាក់​សរុប​១៤.៤៥២​ដុល្លារ​(​មួយ​ម៉ឺន​បួន​ពាន់​បួន​រយ​ហាសិប​ពីរ​ដុល្លារ សហរដ្ឋ​អា​មេ រិច ) ដែល​ជនសង្ស័យ​បានទទួល​ពី​អតិថិជន ហើយ​ពុំបាន​យកមក​ទូ​ទាត់​ឱ្យ​ក្រុមហ៊ុន​។ មកដល់ ថ្ងៃទី​១៦​មករា​២០១៦ វេលា​ម៉ោង​៧​យប់​តំណាង​ក្រុមហ៊ុន បាន​ឃាត់​ខ្លូន​ជនសង្ស័យ​នាំមកប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
      បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

មតិយោបល់