adverise with khmeread Untitled 1

ទឹក​ម្នាស់​ពិសេស​ត្រង់​រសជាតិ​ផ្អែម​របស់​វា តែ​អ្វីដែល​ពិសេស​គឺ​វា​ផ្ទុក​អង់ស៊ីម Bromelain ផ្តាច់មុខ​ជួយ​ការពារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​

    ​ទឹក​ផ្លែ​ម្នាស់​គឺជា​ភេសជ្ជៈ​មួយ​សម្បូរ​ទៅដោយ​អង់ស៊ីម ជាតិ​រ៉ែ និង​វីតាមីន ជួយ​រក្សា​សុខភាព​រប​ស់​អ្នក​ឱ្យ​ល្អ​បំផុត​។​

​    ​អង់ស៊ីម Bromelain គឺមាន​ផ្ដាច់មុខ​តែមួយគត់​លើ​ផ្លែ​ម្នាស់ ដោយ​វា​បង្ការ​ការ​រលាក និង​បង្ការ​មហារីក​។ ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា​ដូចជា​វីតាមីន C និង សារធាតុ Beta-Carotene ប្រឆាំង​រ៉ាឌីកាល់​សេរី ល្អ​សម្រាប់​ស្បែក​និង​ភ្នែក​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍ ផ្លែ​ទឹក​ម្នាស់​ដែល​អ្នក​មិនគួរ​មើលរំលង​៖
​    ​១. លែង​ស្គាល់​ពាក្យ​ថា​ជំងឺ​រលាក​សន្លាក់​។​
​    ​២. អង់ស៊ីម Bromelain នឹងធ្វើ​ជា​ខែល​ការពារ​អ្នក​ពី​ជំងឺមហារីក​។​
​    ​៣. ចាប់ផ្ដើម​ក្មេង​វ័យ​និង​ស្អាត​ផូរផង់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។​
​    ​៤. Beta-Carotene នឹង​ចូលខ្លួន​មកជួយ​ការពារ​ភ្នែក​របស់​អ្នក និង​ធ្វើឱ្យ​ច្បាស់​ជាង​មុន​។​
​    ​៥. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ដោយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។​
​    ​៦. ជួយ​ព្យាបាល​ជំងឺហឺត​។​
​    ​៧. ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​។​
​    ​៨. ជំរុញ​មេជី​វិត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់