adverise with khmeread Untitled 1

បុរស​ម្នាក់នេះ​សម្រេចចិត្ត​ទិញ​ឧបករណ៍​ដើម្បី​ធ្វើតេស្ត​ទឹកនោម​លេងៗ​ក្រែងលោ​មាន​ផ្ទៃពោះ តែ​វា​បែរជា​ក្លាយជា​ឧបករណ៍​សង្គ្រោះ​ជីវិត​គាត់​ទៅវិញ

    ​តើ​គាត់​កំពុង​លេង​ពញ្ញាក់​អារម្មណ៍​? ប្រហែល​ស្ដាប់​មើលទៅ​ចម្លែក ប៉ុន្ដែ​រឿង​ចម្លែក​នេះ​បាន​ជួយ​រក្សា​ជីវិត​របស់គាត់​ពី​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​។​

​    ​អ្នកលេង​បណ្ដាញ​សង្គម Reddit ម្នាក់​ថ្មីៗ​នេះ​បាន​បង្ហោះ​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​អំពី​បុរស​ម្នាក់​ជា​មិត្តភក្តិ​របស់គាត់ ដោយ​មិត្ត​របស់គាត់​បាន​ប្រាប់​គាត់​ថា បានធ្វើ​តេស្ដ​ទឹកនោម​រកមើល​មាន​ផ្ទៃ​មួយ ស្រាប់តែ​លទ្ធផល​វិជ្ជមាន​។​

​    ​នៅលើ​ផុស​នោះ អ្នកលេង​នាំគ្នា​កប់យោបល់​នូវ​អ្វីដែល​ពួកគេ​បានដឹង​។ ប៉ុន្ដែ​រឿង​វា​បាន​ក្លាយជា​រឿង​ផ្សេង​មួយទៀត ដោយ​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​បាន​ណែនាំ​មិត្តភក្តិ​របស់គាត់​ឱ្យទៅ​ជួប​វេជ្ជបណ្ឌិត ដោយ​ថា​គាត់​អាចមាន​មហារីក​ពងស្វាស​។​

​    ​ក្រោយមកទៀត​ក៏មាន​អ្នក​បញ្ចេញមតិ​ផ្សេង​ទៀតថា "​ប្រសិនបើ​គាត់​ធ្វើតេស្ដ​វិជ្ជមាន គាត់​គួរតែ​ទៅរក​ពេទ្យ​ផ្នែក​មហារីក​"​។​

​    ​ពិតណាស់​មតិ​ទាំងនោះ​បាន​ជួយ​គាត់​រួច​ផុតពី​ជំងឺ​កាច់​សាហាវ​នេះ​។ គាត់​បាន​ធ្វើតាម និង​រកឃើញ​មាន​ដុំ​សាច់​តូច​មួយ​ក្នុង​ពងស្វាស​របស់គាត់​កំពុង​វិ​វត្ត​ទៅជា​មហារីក​។​

​    ​យោងតាម​អ្នកជំនាញ ប្រដាប់​តេស្ដ​នោះ​គឺ​ផ្ដោតទៅលើ​អ័រម៉ូន Chorionic Gonadotropin របស់​មនុស្ស ដើម្បី​មើលថា​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ឬក៏​អត់​។ ហើយ​សុក​គឺ​ផលិត​អ័រម៉ូន​នេះ​ឡើង​។​

​    ​យោងតាម​លោក Frank Rodriguez ជា​អ្នកជំនាញ​ផ្នែក​មហារីក​បាន​អះអាងថា អ័រម៉ូន​នេះ​អាច​ពេលខ្លះ​បង្ហាញ​វត្តមាន​ជំងឺមហារីក​ផ្សេងៗ រួមទាំង​មហារីក​ពងស្វាស​ផងដែរ​។​

​    ​ហើយ​មហារីក​នេះ​គឺជា​មហារីក​កម្រ​ដោយ​មានតែ​មនុស្ស ៥ នាក់​ក្នុងចំណោម ១០០ លាន​នាក់​ប៉ុណ្ណោះ​ដែលមាន​វា​។ ហើយ​ជាធម្មតា​បុរស​អាច​នឹងមាន​ជំងឺ​នេះ​នៅ​អាយុ​ខ្ទង់ ២៥ ឆ្នាំ​។​

​    ​យ៉ាងណាមិញ​ស្ថិតិ​បង្ហាញថា បុរស​ដែល​កើត​ជំងឺ​នេះ​ព្យាបាល​ជា ៩០ ភាគរយ​ក្នុងចំណោម​អ្នក​កើត​ជំងឺមហារីក​ពងស្វាស​ទាំង​អស់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់