adverise with khmeread Untitled 1

២ ស្លាបព្រា​នេះហើយ​ជា​រូបមន្ត​ថែ​សម្រស់​ពូកែ​លេខ ១ ចាំបាច់​ទៅរក​ឯណា​ឆ្ងាយ​!

    ​នៅពេលដែល​អ្នក​ដឹងថា អ្វីដែល​អ្នក​អាច​ធ្វើបាន​ជាមួយនឹង​ប្រេង​នេះ អ្នក​នឹងមិន​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល​ថ្លៃៗ​នោះទេ​។​

​    ​ស្ដ្រី​ជាច្រើន​បាន​ចំណាយ​ប្រាក់​ជាច្រើន​លើ​ផលិតផល​សម្រស់ ដើម្បី​លាក់​ស្នាម​ជ្រួញ​។​

​    ​យ៉ាងណាមិញ មាន​វិធី​ងាយស្រួល​មួយ ហើយ​តម្លៃថោក​បំផុត​សម្រាប់​ថែរក្សា​មុខ​និង​រាងកាយ​របស់​អ្នក​។ វា​គឺជា​ប្រេងដូង​! ដឹង​អត់ថា​ត្រឹមតែ​ប្រេងដូង​តែ​ប៉ុន្មាន​ដំណក់​អាចជួយ​សក់​អ្នក​ស្អាត​បាន​និង​ក្រាស់​? 

​    ​ងាយ​បំផុត​អ្នក​គ្រាន់តែ​លាបប្រេង​ដូង​លើស​ក់ រួច​យក​មួក​សម្រាប់​អប់​សក់​ក្រប និង​ទុកចោល ៣០ នាទី​សឹម​លាង​សម្អាត​ជាមួយនឹង​សាប៊ូ​ចេញ​។​

​    ​ឫស​សក់​របស់​អ្នកនឹង​ដុះ​ក្រាស់ ហើយ​រលោង​ស្អាត​។ អ្នក​ក៏​អាច​យក​ក្រមួន​ប្រេងដូង​លាប​លើ​មុខ​បានដែរ ដោយ​គ្រាន់តែ​លាប​និង​ទុកចោល ១០ នាទី​សឹម​លាងមុខ​ចេញ​ជាការ​ស្រេច​។ ហើយ​ពេលនោះ​មុន និង​ស្នាម​ជ្រួញ​និង​បាត់​ជា​បណ្ដើរៗ​៕

adverise with khmeread
ប្រភព៖ healthyeating-healthyliving

អ្នកនឹងចូលចិត្ត

មតិយោបល់