adverise with khmeread Unnamed %281%29

វ៉ៃខ្នោះ​បុរស​កំហូច​ម្នាក់​លូកលាន់​ក្មេងស្រី​អាយុ​១០​ឆ្នាំ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប​វ៉ៃខ្នោះ​ក្នុងករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស់​លើ​ក្មេងស្រី​អ​និតិ​ជន កា​លពី​ថ្ងៃទី​២៣ វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​ និង​៣០​នាទី​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​១០ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ក​.​ស​.​ហ​. ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​ មុខរបរ​សិស្ស មាន​ទីលំនៅ​កន្លែងកើតហេតុ។ ​ចំណែក ជនសង្ស័យ​ឈ្មោះ ​ទុយ ទីន ​ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​កន្លែង​កើតហេតុ។​

    ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់