15231574 1186263408127199 682857926 o

ស៊យ! ​ចោរ​យួន​ម្នាក់​លួច​ម៉ូតូ​កម្មករសំណង់ ជិះដល់មុខវត្ត​វៀតណាម ម៉ូតូអស់​សាំងប៉ូលិសវ៉ៃខ្នោះ

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ថ្ងៃទី២៣ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ម៉ោង​៣ ​និង​៣០​នាទី រសៀល​នៅមុខ​ផ្ទះ​លេខ​២៥ បុរី​ជ័យ ឧ​ត្ត​ម ផ្លូវលំ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ឹ​ម ចាន់​រ៉ា ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ង្វៀង យ៉ាំង​ដុង ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិ​យួន​មុខរបរ ដេរ ស្បែកជើង ស្នាក់នៅ​ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២  ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-0333 ​លេខ ម៉ាស៊ីន ១៩៣២៩៦៨ លេខ​តួ​គ្មាន ទុក​នៅ​ចំណុចកើតហេតុ រួច​ដក​កូនសោ​ម៉ូតូ​ចេញ និង​បិទ​បេន​សាំង ហើយ​ឡើងទៅ​ធ្វើ​សំណង់​នៅ​ជាន់​ទី​១។​

    ពេលនោះ​ជនសង្ស័យ​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ ក៏​ត្រូវបាន​អ្នកធ្វើ​សំណង់​ជាមួយ​ឃើញ​ស្រែក ចោរៗ រួច​នាំគ្នា​ដេញតាម។ ​ពេលនោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ជនរងគ្រោះ​មកដល់​មុខ​វត្ត​វៀតណាម ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ម៉ូតូ​ក៏​អស់​សាំង ក៏​ត្រូវបាន​ជនរងគ្រោះ​តាម​ទាន់​ចាប់ ឃាត់ខ្លួន​រួម ​និង​វត្ថុតាង ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

មតិយោបល់