1

រឿងហួសចិត្តមួយកើតឡើងចំពោះមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់! អនុវត្តលើសតួនាទី មកជំរិតទារលុយពីអ្នកញៀនថ្នាំ ក៏កើតរឿងធំមួយ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​រោងចក្រ​កាត់ដេរ យីហោ MAZ BROTHER ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​កូន​មន្ត្រីប៉ូលិស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់ថា "​ខ្លួន​រួមជាមួយ និង​មិត្ត​ភក្តិ​ចំនួន​ ២ ​នាក់​ទៀត ត្រូវបាន​កម្លាំង​សន្តិសុខ យាម​រោងចក្រ​កាត់ដេរ​ខាងលើ សហការ​ជាមួយ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត ធ្វើការ​ចាប់ខ្លួន​ហើយ​ជំរិត​ទារប្រាក់​ចំនួន ៥០០ ​ដុល្លារ​ជា​ថ្នូរ​ទៅនឹង​ការដោះលែង"​។​

    ក្រោយពេល​ទទួល បាន​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ភ្លាម មន្ត្រីប៉ូលិស​ខាងលើ បាន​ទំនាក់ទំនង​ទៅកាន់ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​លោក ​យឹម សារ៉ាន់ អធិការ​ខណ្ឌ បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះទៅ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​រោងចក្រ​មួយ​នោះ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ខណៈពេល​កម្លាំង​ចុះទៅ​ដល់ (មួយចំនួន​បាន​ឡោមព័ទ្ធ និង​មួយចំនួនទៀត​) បានសម្រុកចូល​ទៅក្នុងរោងចក្រ​ឃាត់ខ្លួន មនុស្ស​ជា​បន្តបន្ទាប់​ចំនួន​៩​នាក់ ធ្វើការ​សាកសួរ។ ​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មាន​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់ ក្រុម​សន្តិសុខ ដែល​យាម​នៅក្នុង​រោងចក្រ​នោះ​ចំនួន​៥​នាក់​និង​ប្រធាន​រដ្ឋបាល​ម្នាក់​រួមជាមួយ​ជនរងគ្រោះ​៣​នាក់​ទៀត​។ អ្នក​ដែល​ត្រូវ​សន្តិសុខ​ចាប់ខ្លួន​នោះ​ចំនួន​៣​នាក់​ក្នុងចំណោម ៤​នាក់ ដោយ​ម្នាក់ ប្រគល់​លុយ​រួចខ្លួន​ទៅមុន​។​

    ក្រោយពេល​ចាប់​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន ប៉ូលិស​ក្រសួងមហាផ្ទៃ​និង ពួក​សន្តិសុខ​ខាងលើនេះ មិនបាន​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​ទេ បែរជា​នាំគ្នា​ជំរិត​ទារប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​ ៥០០​ ​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។​

    នារី​២​នាក់​ដែល​ឃាត់​យកមក​ក្នុងចំណោម​ទាំង ៩ ​នាក់​នោះ ដែលជា​អ្នកយក​ប្រាក់​ទៅ​លោះ បងប្អូន​ដែល​ត្រូវ​សន្តិសុខ​ចាប់ខ្លួន​នោះ ហើយ​ពេល​មានរឿង​បែបនេះ ពួកគេ​បែរជា​មិនបាន​ប្ដឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​ឡើយ​។​

    ប្រភពព័ត៌មាន​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​សន្តិសុខ​ខាងលើ រួមជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​នោះ បានធ្វើការ​ចាប់ខ្លួន​ក​ម្មករ​រោងចក្រ​កាត់ដេរ​ខាងលើ​នោះ បាន​ចំនួន​៣​នាក់​ក្នុងនោះ មាន​ម្នាក់​គឺជា​កូន​របស់​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​ផង​។​

    បន្ទាប់ពី​បានដឹងថា កម្មករ​ទាំង​៣​នាក់​នោះ គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ថ្នាំញៀន​នៅ ជាប់​ខ្លួន​ផង ហើយ​ក្រោយពី​ការចាប់ខ្លួន​ប៉ូលិស​ម្នាក់​នោះ និង​ក្រុម​សន្តិសុខ​បាន​ឃុបឃិត​គ្នា រៀបចំ​ផែនការ​ជំរិត​ទារប្រាក់ ដោយបាន​ទារលុយ​ម្នាក់​ចំនួន​ ៥០០ ​ដុល្លារ ជា​ថ្នូរ​ទៅនឹង​ការដោះលែង និង​បានឱ្យ​បងប្អូន ក្រុមគ្រួសារ​យកលុយ​ទៅ​លោះ​។​

    ខណៈនោះ​កម្មករ​៣​នាក់ បាន​ទូរស័ព្ទ​ប្រាប់​ឱ្យ​សាច់ញាតិ យកលុយ​ទៅ​លោះ ហើយ​មាន​ស្ត្រី​២​នាក់​បាន​យកលុយ​៥០០​ដុល្លារ ទៅ​លោះ​ភ្លាមៗ​ដែរ, ​ឯ​សាច់ញាតិ​ផ្សេងទៀត​មិន ទាន់​ទៅដល់។ ​ដោយឡែក​កូន​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានខ​ល​ប្រាប់​ឪពុក​របស់ខ្លួន ទើប​បង្កឱ្យ​បែកការណ៍​មានការ​ភ្ញាក់ផ្អើល បែបនេះ​តែម្ដង​។​

    ដោយឡែក​ស្ត្រី​ម្នាក់​ឈ្មោះ សេង សារី អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ដែល​ត្រូវជា​ប្រពន្ធ​កម្មករ​ម្នាក់ដែល​ត្រូវ​សន្តិសុខ​ជំរិត​ទារប្រាក់​បាន​ប្រាប់​ឱ្យដឹងថា ប្តី​របស់ខ្លួន​ពិតជា​ត្រូវ​ក្រុម​សន្តិសុខ ជំរិត​ទារប្រាក់​ពិតប្រាកដ​មែន ហើយ​នៅមុន​ពេល​កើតហេតុ ខ្លួន​ក៏​បម្រុង​យកលុយ​មក ដើម្បី​លោះ​ប្តី​ខ្លួន​ផងដែរ​។​

    ក្រោយពី​ឃាត់​យកមក​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ជនសង្ស័យ​ទាំងនោះ​ស្ថិតនៅក្រោម​ការសាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន​សិន ដើម្បី​កសាង​សុំ​ណុំ​រឿង​រងចាំ​ថ្ងៃ​ឡើង​តុលា​រការ៕

 

មតិយោបល់