adverise with khmeread Untitled 1

អ្នកនឹង​កើត​ជំងឺ ៦ មុខ​នេះ​ចៀស​មិន​ផុត​ទេ បើ​គេង​មិន​គ្រប់គ្រាន់​រាល់​យប់​

    ​ការ​គេង​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​សុខភាព​រួម​នៃ​បុគ្គល​នីមួយៗ ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​។ វា​គឺជា​វិធី​មួយ​ដើម្បី​យក​កម្លាំង​មកវិញ ប្រៀបបាន​ដូច​ទូរស័ព្ទ​សាក​ថ្ម ដែល​យើង​លេង​ពេញ​មួយថ្ងៃ​អ៊ីចឹង​។​

​    ​ខណៈដែល​អ្នក​កំពុង​គេង មានការ​ងារ​រាប់រយ​លាន​កំពុង​ធ្វើ​ក្នុង​រាងកាយ​របស់​អ្នក វា​ជួយ​ខួរក្បាល​រក្សា​ការចងចាំ​ដ៏​សំខាន់ និង​កោសិកា​ជាច្រើន​ធ្វើការ​ជួសជុល​រាល់​ជាលិកា​ខូចខាត និង​ស្ដារ​វា​ឡើងវិញ​។​

​    ​យ៉ាងណាមិញ នៅពេលដែល​គេង​មិន​គ្រប់គ្រាន់ មុខងារ​ជួសជុល​ឡើងវិញ​ទាំងនោះ​នឹង​បរាជ័យ​ក្នុង​ស្ដារ​កោសិកា​ឡើងវិញ ហើយ​យើង​ក្រោក​ពី​គេង​នឹងមាន​អារម្មណ៍​ហត់ និង​ពិបាក​ក្នុងការ​ផ្ដោតអារម្មណ៍​ពេញ​មួយថ្ងៃ ហើយ​បើ​យើង​មាន​អាកា​រៈ​បែបនេះ​អាចជា​សញ្ញាណ​គ្រោះថ្នាក់​នៃ​សុខភាព​។​

​    ​យោងតាម​ការសិក្សា​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់ វា​នឹង​អាច​បណ្ដាល​មកឱ្យ​កើត​ជំងឺ​ទាំង ៦ មុខ​នេះ​។​

​    ​១. ជំងឺ​សរសៃឈាម​បេះដូង​
​    ​២. ដំបៅ​ពោះវៀន​
​    ​៣. ធាត់​និង​កើត​ទឹកនោមផ្អែម​
​    ​៤. ជំងឺ​បាត់​ការចងចាំ​
​    ​៥. មហារីក​ក្រពេញ​ប្រូ​ស្ដា​ត​
​    ​៦. និង​ជំងឺ​វិក​ចរិត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់