adverise with khmeread Untitled 1

ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​ពីបទហិង្សាដោយ​ចេតនា​មាន​អាវុធ​

    កំពង់ធំ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ​វិច្ឆិកា​ ឆ្នាំ​២០១៦​ វេលាម៉ោង​៦ ​និង​១០​នាទី​ព្រលប់​តាម​ដីកាចាប់ខ្លួន​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ដោយសារ​ប្រើប្រាស់​អាវុធ នៅ​ចំណុច​សង្កាត់​ដំរី​ជាន់ខ្លា ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​គឺ​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​៨៩ ចុះ​ថ្ងៃទី​២៨-១០-២០១៦ ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ​ហៀ​ង វឌ្ឍនៈ​សម្បត្តិ ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា​ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ដោយសារ​​ប្រើប្រាស់​អាវុធ កាលពី​ថ្ងៃទី​២៣​ តុលា ​២០១៦​ នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា​ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

    បច្ចុប្បន្ន​ប៉ូ​លិ​សបាន​បំពេញ​សំណុំរឿង​បន្ថែម​រួច​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់