adverise with khmeread %e1%9e%94%e1%9f%89%e1%9e%bc%e1%9e%9b%e1%9e%b7%e1%9e%9f%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%99%e1%9e%bb%e1%9e%9c%e1%9e%87%e1%9e%93%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%9b%e1%9e%bd%e1%9e%85%e1%9e%80%e1%9e%b6%e1%9e%a0%e1%9f%92%e1%9e%9c%e1%9f%81%e1%9e%93%e1%9e%b7%e1%9e%84%e1%9e%8f%e1%9f%82

ប៉ូលិសឃាត់យុវជនម្នាក់លួចកាហ្វេនិងតែ

 មណ្ឌលគិរី ៖ យុវជនម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ពានមានជ័យ ក្រុងសែនមនោរម្យ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៥វេលាម៉ោង៤និង ០៦ នាទីល្ងាចបន្ទាប់ពីបានធ្វើសកម្មភាពលួចកាហ្វេនិងតែ របស់អ្នកស្រុកនៅភូមិចំការតែ សង្កាត់ស្ពាន មានជ័យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។
    ប៉ូលិសបានឲ្យដឹងថា ដំបូងប៉ូលិសបានទទួលបណ្តឹងរាយការណ៍ពីជនរងគ្រោះ ឈ្មោះយន់ ធន់ ភេទ ប្រុស អាយុ៥៦ ឆ្នាំ ស្តីពីករណីចោរកម្ម ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខៀវ ចាន់សុធា (ហៅ ដូច )ភេទ ប្រុសអាយុ ២២ ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មករ ស្នាក់នៅបណ្តោះអាសន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ មុខរបរកម្មករ។
     ដកហូតវត្ថុតាងរួមមានកាហ្វេចំនួន៣៣គីឡូក្រាមកន្លះនិងតែចំនួន៤៦ កំប៉ុង។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី  ៕
 

adverise with khmeread

មតិយោបល់