adverise with khmeread 78dfa1ba e9f3 4fdb ad41 a943f302a33a

សុំ​ជិះ​ម៉ូតូ​សាក ជិះ​គេច​បាត់​ចាប់បាន​បក្ខពួក​ម្នាក់​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ឃាត់ខ្លួន​ពីបទ​ឆបោក​យក​ម៉ូតូ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ពឹ​ក នៅ​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦ ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​២០A ផ្លូវ​លេខ​៣១៦ ក្រុមទី​២៨ ភូមិ​៦  សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​វ៉ែន ធំ ហៅ វ៉ែន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បាយ មាន​ទីលំនៅ​ដើម និង​ស្រុកកំណើត ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ស្នាក់នៅ​ប​ណ្តោៈ​អាសន្ន កន្លែង​លក់​បាយ មុខ​វត្ត​បុ​ទុម​វ​ត្តី សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​
     ចំំ​ណែ​ក​ជនរងគ្រោះ ខាំ ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជ​នា​ជាតិខ្មែរ មុខរបរ ទិញ​-​លក់​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ​២០A ផ្លូវ​លេខ​៣១៦ ក្រុមទី​២៨ ភូមិ​៦  សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
     សម្ភារ​:​បាត់បង់ ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Smash C110 ពណ៌​ខ្មៅ ស៊េរី​2012 ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BG-1014 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 114139 ។​
    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦​មករា​២០១៦ វេលា​ម៉ោង​ប្រហែល ១០ និង ៣០​នាទី ជនសង្ស័យ​ឈ្មោះ វ៉ែន ធំ ហៅ វ៉ែន បាន​នាំ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ប៉ែន ឌី ភេទ​ប្រុស អាយុ​ប្រហែល ៣៤​ឆ្នាំ ជនជាតិខ្មែរ មក​ទំនាក់ទំនង  ទិញ​ម៉ូតូ​ពី​ជនរងគ្រោះ​ដោយ​លក់​នៅក្នុង​តម្លៃ ៨៥០​ដុល្លារ​។​
    ពេលដែល​ព្រមព្រៀង​តម្លៃ  គ្នា​ហើយ ជនសង្ស័យ​ឈ្មោះ វ៉ែន ធំ ហៅ វ៉ែន បាន​សុំ​ម៉ូតូ​ជិះ​សាក​ហើយ​បាន​ត្រឡប់​យកមក​ឱ្យ​ជនរងគ្រោះ​វិញ ទើប​ជនសង្ស័យ​ឈ្មោះ ប៉ែន ឌី បាន​យក​ម៉ូតូ ជិះ​សាក​ម្តង ដោយមាន​ការធានា​ពី​ជនសង្ស័យ​ឈ្មោះ វ៉ែន ធំ ហៅ វ៉ែន ជន សង្ស័យ​ឈ្មោះ ប៉ែន ឌី បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង ទើប​ជនរងគ្រោះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ែន ធំ ហៅ វ៉ែន នាំ​ប្រគល់ឱ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​
       បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ វ៉ែន ធំ ហៅ វ៉ែន កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ​អា  សន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ  តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

adverise with khmeread

មតិយោបល់