Untitled 1

ហេតុតែ​គ្នា​ជា​មនុស្ស​ពិការ​! ទៅ​ខ្ចីលុយ​ធនាគារ​ទិញ​ផ្ទះ​មិនបាន ដោយសារ​គ្មាន​មេដៃ​ផ្តិត​នឹង​គេ​

    ​យុវជន​វ័យក្មេង​ម្នាក់​ដែល​បានដាក់​ពាក្យសុំ​ខ្លី​លុយ​ដើម្បី​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ត្រូវបាន​រារាំង​មិនឱ្យ​ទទួលបាន​លុយ​ដែល​គាត់​ត្រូវការ​ទេ ដោយសារ​គាត់​មិន​អាចឱ្យ​ស្នាម​ម្រាមដៃ​ដើម្បី​សម្គាល់​ខ្លួន ព្រោះ​គាត់​ពិការ​ដៃ​ទាំងសងខាង​។​

​    ​ករណី​ដ៏​គួរឱ្យ​ហួសចិត្ត​របស់​បុរស​វ័យ ២៥ ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​រារាំង​មិនឱ្យ​ទទួលបាន​កម្ចី​ទិញ​ផ្ទះ បាន​លាតត្រដាង​ច្បាស់ក្រឡែត​នូវ​បរាជ័យ​នៃ​របប​ការិយាធិបតេយ្យ​ក្នុង​ប្រព័ន្ធ​មួយ ដែល​ជឿថា​ហត្ថលេខា​មិនអាច​ធ្វើជា​កិច្ចព្រមព្រៀង​ស្របច្បាប់​។​

​    ​អនាគត​ម្ចាស់ផ្ទះ​លោក Wu Jianping បាន​បាត់​បង់ដៃ​ទាំង​គូ​របស់លោក​បន្ទាប់ពី​ឆក់​ចរន្ត​អគ្គីសនី​កាលពី​គាត់​មាន​អាយុ ៥ ឆ្នាំ​។​

​    ​យ៉ាងណាក្តី គាត់​អាច​ចុះហត្ថលេខា​បាន​ដោយ​ប្រើ​មាត់​របស់គាត់ ប៉ុន្តែ​ធនាគារ​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កន្លែង​ដែល​គាត់​រស់នៅ តម្រូវឱ្យមាន​ស្នាម​ម្រាមដៃ​ខណៈ​គាត់​គ្មាន​ដៃ​ទាល់តែសោះ​នោះ​។​

​    ​បុគ្គលិក​ម្នាក់​ត្រូវបាន​ដកស្រង់​សម្តី​ដោយ China Daily ថា "​ស្នាម​ម្រាមដៃ​គឺជា​ការអនុវត្ត​ទូទៅ​ព្រោះ​ហត្ថលេខា​អាច​ក្លែងបន្លំ​បាន ប៉ុន្តែ​គេ​គ្មាន​វិធី​ណាមួយ​ដើម្បី​ក្លែងបន្លំ​ស្នាម​ម្រាមដៃ​បានឡើយ​"​។​

​    ​ទោះយ៉ាងណា ដោយសារ​មហាជន​ហាក់​អាណិត​បុរស​វ័យក្មេង​រូបនេះ ធនាគារ​មួយចំនួន​ដែល​បាន​បដិសេធ​បុរស​ម្នាក់នេះ​កាលពី​ថ្ងៃទី ១៤ វិច្ឆិកា ប្រហែលជា​ផ្លាស់ប្តូរ​ចិត្ត​ហើយ​។​

​    ​វេ​ប​សាយ Thepaper.cn បាន​រាយការណ៍​ថា ការិយាល័យ​នគ​រូបិយ​កម្ម​ខេត្ត​បាន​សន្យា​រក​វិធី​ផ្សេង​ដើម្បី​បញ្ជាក់ ID ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ដូច Wu កើតឡើង​ម្តងទៀត​៕

ប្រភព៖បរទេស

មតិយោបល់