adverise with khmeread 10

វិធី​ធ្វើ​សាប៊ូកក់សក់​ដោយ​ខ្លួនឯង​មិនចាំបាច់​ទិញ​អស់​លុយ​ច្រើន ហើយ​សក់​ដុះ​លឿន​សឹង​មិន​នឹកស្មាន​ដល់​ឡើយ​!

    ​ប្រសិនបើ​អ្នកជា​មនុស្ស​ស្រឡាញ់​ផលិតផល​ធម្មជាតិ​សម្រាប់​ថែរក្សា​សក់​របស់​អ្នក ហើយ​សក់​និង​ស្បែកក្បាល​របស់​អ្នក​មិនអាច​ទទួលយក​សារ​គីមី​មាន​ក្នុង​សាប៊ូ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​នូវ​វិធី​ថែរក្សា​សក់​និង​ស្បែកក្បាល​របស់​អ្នក​ងាយៗ​។​

​    ​អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ធ្វើ​សាប៊ូ ធ្វើ​ចេញពី​ម្សៅ​មេនំ​បុ័ង ទឹក និង​ទឹកខ្មេះ​ប៉ោម​។​

​    ​ដំបូង​អ្នក​ត្រូវ​លាយ​ម្សៅ​មេនំ​បុ័ង​កន្លះ​ពែង​ជាមួយនឹង​ទឹក​មួយ​ពែង ហើយ​កូរ​បញ្ចូល​គ្នា​កក់សក់​។ បន្ទាប់មក​ទុកចោល ១ ទៅ ២ នាទី​សឹម​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។ កុំ​ភ្ញាក់ផ្អើល​! សក់​របស់​អ្នក​នឹងមិន​ចេញ​ពពុះ​ឡើយ​។ អ្នក​ត្រូវ​លាយ​ទឹកខ្មេះ​ប៉ោម ១ ពែង​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង ២ ពែង ប្រសិនបើ​អ្នកធំ​ក្លិន​ទឹកខ្មេះ​ប៉ោម អាច​បន្តក់​ប្រេង​ក្រអូប​ចូល ២-៣ ដំណក់​បាន​។ បន្ទាប់មក​ត្រូវ​ឱនក្បាល​ហើយ​ចាក់​សម្អាត​ទឹក​លាង​ក្បាល​ម្ដងទៀត ហើយ​ត្រូវ​ចៀសវាង​ទឹក​ផ្សំ​នោះ​ចូល​ភ្នែក​។ មួយ​សប្តាហ៍​កក់​ពីរ​ទៅ​បី​ដង កក់​ឱ្យបាន​ខ្ទង់ ២ ទៅ​៣ ខែ សក់​នឹង​ដុះ​វែង​ដូច​បំណង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់