adverise with khmeread Untitled 1

មិនគួរ​ឱ្យ​ជឿថា​មានរឿង​បែបនេះ​កើតឡើង​នៅលើ​លោក​នេះ​! ស្ត្រី​ចិត្តអាក្រក់​ម្នាក់នេះ​ឃុំ​ឆ្មា ១៤ ក្បាល​រហូត​វា​ឃ្លាន​ពេក​ស៊ីសាច់​គ្នា​វា​ធ្វើជា​ចំណី​

    ​ស្ត្រី​ម្នាក់​បាន​ឃុំឃាំង​ឆ្មា​ចំនួន ១៤ ក្បាល​នៅក្នុង​ផ្ទះ​ដ៏​កខ្វក់​របស់ខ្លួន​អស់​រយៈពេល​ដ៏​យូរ ដែល​នេះ​បាន​បណ្តាលឱ្យ​ឆ្មា​ដាច់ពោះ ហើយ​វា​ចាប់ផ្តើម​ស៊ីគ្នា​ទៅវិញទៅមក​។​

​    ​រូបភាព​ដ៏​គួរឱ្យ​រន្ធត់​បង្ហាញ​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វ​រកឃើញ​បំណែក​សត្វ​ឆ្មា​ដែល​នៅសល់​រប៉ាត់រប៉ាយ​ពេញ​ផ្ទះ​ក្នុង​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី ខណៈ​មានតែ​កូន​ឆ្មា​ខ្មៅ​មួយ​ក្បាល​គត់​ដែល​នៅសល់​ជីវិត​។​

​    ​ស្ត្រី​ម្នាក់នេះ ដែល​តាម​ដឹង​មាន​បញ្ហា​ផ្លូវចិត្ត ត្រូវបាន​ផ្ទ​ន្ទា​ទោស​ពីបទ​ប្រើ​អំពើ​ដ៏​សាហាវឃោរឃៅ​ទៅលើ​សត្វ ហើយ​ត្រូវបាន​ហាម​ចិញ្ចឹមសត្វ​នៅក្នុង​តុលាការ Port Adelaide Magistrates Court​។​

​    ​រីឯ​ឆ្មា​ដែល​ក្រុម​សង្គ្រោះបាន​ដាក់ឈ្មោះ Trooper ត្រូវបាន​គេ​យកទៅ​ចិញ្ចឹម ហើយ​ឥឡូវ​វា​បានជា​សះស្បើយ​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់