adverise with khmeread  92630900 messi pa

Celtic បញ្ចប់​ការ​យល់សប្តិ​របស់ខ្លួន​ក្នុងការ​ឡើងទៅ​វគ្គ​បន្ទាប់​ត្រឹម​ថ្វី​ជើង ២ គ្រាប់​របស់ Messi

    ​Celtic ត្រូវបាន​ជ្រុះ​ចេញពី​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប ខណៈដែល​អ្នកមាន​បុណ្យ Barcelona អាច​ធានាបាន​សុវត្ថិភាព​ឈរ​នៅលើ​កំពូល​តារាង​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ស្ថិតក្នុង​ពូ​ល C ។​

​    ​Lionel Messi បាន​វាយប្រហារ​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​គ្រាប់​បាល់​បើកឆាក​ពី​ការបញ្ជូន​របស់ Neymar និង​មានតែ​ការសង្គ្រោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អ្នកចាំទី Craig Gordon តែមួយ​លើក​ប៉ុណ្ណោះ​ដោយបាន​រារាំង​ពី​ការប៉ុនប៉ង​របស់ Luis Suarez ដែល​ស្ថិតនៅក្នុង​ការប្រកួត​ដ៏​តានតឹង​បំផុត​នេះ​។​

​    ​Moussa Dembele បានធ្វើឱ្យ​ខក​ឱកាស​ដ៏​ល្អ​បំផុត​របស់ Celtic មុនពេល​ដែល Messi អាច​ស្វែងរក​គ្រាប់​បាល់​ទី​ពីរ​ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​។​

​    ​ទោះបីជា Celtic នៅតែ​អាចមាន​ពិន្ទុ​ស្មើគ្នា​ជាមួយនឹង​ចំណាត់ថ្នាក់​ទី​បី Borussia Monchengladbach ដែល​អាចមាន​សិទ្ធិ​ទៅលេង​នៅ Europa League ក៏ដោយ ក៏​វា​គឺ​ត្រឹមតែ​ជា​ក្តីសង្ឃឹម​ដែល​ស្ទើរ​មិនអាច​កើតឡើង ខណៈដែល​ពួកគេ​មាន​បី​ពិន្ទុ​តាម​ពីក្រោយ Monchengladbach និង​មា​នគ​ន្លាត​គ្រាប់​បាល់​រហូតដល់​ទៅ​ប្រាំពីរ​គ្រាប់ ហើយ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​បញ្ចប់​ពូ​ល ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Etihad របស់​មេឃ​ខៀវ Manchester City ។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ដទៃទៀត​ក្នុង Champions League កាលពី​យប់មិញ​នេះ​!៕

adverise with khmeread

មតិយោបល់