adverise with khmeread 1

គ្រូពេទ្យ​កែ​សម្ផស្ស​ម្នាក់នេះ​យកប្រពន្ធ​មក​កែកុន​ទុកជា​ការកម្សាន្ត​រហូត​ស្អាត​ដូច​តារា​បង្ហាញ​ម៉ូត​

    ​កាលពីពេល​ថ្មីៗ​នេះ លោកគ្រូ​ពេទ្យវះកាត់​កែ​សម្ផស្ស​ម្នាក់​ឈ្មោះ Phillip Craft វ័យ ៤៧ ឆ្នាំ​បាន​ប្រាប់ថា គាត់​ពិតជា​ពេញ​ចិត្តនឹង​ការកែ​កន់​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Anna វ័យ ៤៣ ឆ្នាំ​។​

​    ​អ្នក​ទាំងពីរ ដែលមាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយគ្នា​អស់​រយៈពេល ២១ ឆ្នាំ​និង​មានកូន​ពីរ​នាក់​យល់ស្រប​ថា អ្នកស្រី Anna គឺជា​មនុស្ស​ដ៏​ល្អឥតខ្ចោះ​ម្នាក់​សម្រាប់​ការងារ​វះកាត់​កែ​សម្ផស្ស ក្នុងនាម​លោក Phillip អ្នកជំនាញ​ស្រាប់​។​

​    ​ចាប់តាំងពី​មានកូន​ពីរ​នាក់​រួចមក អ្នកស្រី Anna ដែល​ដំបូង​មិន​ប្រាកដ​ចិត្ត​អំពី​ការវះកាត់ បាន​ឆ្លងកាត់​ការវះកាត់​ពង្រីក​ដើមទ្រូង ចៀរ​សាច់​កំប៉េះគូថ ចៀរ​សាច់​ខ្លាញ់​ក្បាលពោះ ចង្កេះ ចាក់ Botox កែ​ថ្ពាល់ និង​បបូរមាត់​។​

​    ​អ្នកស្រី Anna បាន​ពន្យល់ថា ប្តី​របស់គាត់​ចូលចិត្ត​ផ្លាស់ប្តូរ​ផ្នែក​បន្តិចៗ​នៅលើ​រាងកាយ​គាត់ ជាពិសេស​លោក Phillip ក៏​ចូលចិត្ត​កែច្នៃ​រថយន្ត គ្រឿង​សង្ហា​រឹម​ដែរ​។​

​    ​ប៉ុន្តែ​ការធ្វើ​ការវះកាត់​លើ​ប្រពន្ធ​របស់គាត់​មិន​ត្រឹមតែ​ជា​ទម្លាប់​នោះទេ វា​ក៏​ជា​មុខ​ជំនួញ​សម្រាប់​លោក Phillip ផងដែរ​។ លោក​បាន​និយាយថា "Anna មាន​រាង​ស្អាត​បំផុត​នៅពេលនេះ នាង​មើលទៅ​ពិតជា​ល្អឥតខ្ចោះ​។ នៅពេល​អតិថិជន​ចូលមក ខ្ញុំ​និយាយថា ប្រពន្ធ​របស់ខ្ញុំ​គឺជា​តារា​ម៉ូ​ដែល​ក្នុងផ្ទះ​របស់ខ្ញុំ​។ យើង​ធ្វើការ​បាន​យ៉ាង​រលូន​ជាមួយគ្នា​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​"​។​

​    ​មិន​ថា​អ្នក​គិតថា​អ្វីដែល​លោកគ្រូ​ពេទ្យ Craft កំពុង​ធ្វើ​នេះ​គឺមាន​វិជ្ជាជីវៈ​ឬ​យ៉ាងណា យើង​មិនអាច​បដិសេធ​បានទេ​ថា​លោក​ពិតជា​ពេញ​ចិត្តនឹង​ការងារ​របស់លោក​។​

​    ​លោក​បាន​និយាយទៀតថា "​ខ្ញុំ​តែង​និយាយ​ទៅកាន់​អ្នកជំងឺ​ថា ប្រសិនបើ​អ្នក​ចង់ដឹងថា​តើ​ខ្ញុំ​ជា​គ្រូ​ពេទ្យវះកាត់​ល្អ​ប៉ុនណា ទៅ​មើល​ប្រពន្ធ​ខ្ញុំ​ទៅ ដឹង​ហើយ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់