adverise with khmeread Cx8new1vqaaoott

Neymar ប្រឈមមុខ​ជាប់គុក ២ ឆ្នាំ​និង​ផាកពិន័យ​ជាង ១០ លាន​ដុល្លារ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​

    ​តារាបាល់ទាត់​ឆ្នើម​របស់​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar អាច​នឹងត្រូវ​ចូល​ពន្ធនាគារ និង​ផាកពិន័យ ១០,៦​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​នានា​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ​។ 

​    ​យ៉ាងហោចណាស់ នោះ​ជាការ​ផ្តន្ទាទោស​ធំ​បំផុត​ដែល​អាច​ប្រកាស​ដោយ​រដ្ឋអាជ្ញា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ជាប់​ទាក់ទិន​នឹង​ករណី​អំពើពុករលួយ​ដ៏​ធំ​មួយ ដែល​បាន​ផ្សាភ្ជាប់​ទៅនឹង​ការផ្ទេរ​ចេញពី​ក្លឹប Santos ទៅកាន់​ក្រុម Barcelona ។​

​    ​ឯកសារ​តុលាការ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា តាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ជាក់ថា រដ្ឋអាជ្ញា​សាធារណៈ​របស់​អេ​ស្ប៉ា​ញ បាន​អំពាវនាវ​ឱ្យ​ចាប់​តារាបាល់ទាត់​របស់ Barcelona កីឡាករ Neymar បញ្ជូន​ចូល​គុក​ពីរ​ឆ្នាំ​សម្រាប់​ការពាក់ព័ន្ធ​របស់គាត់​ក្នុង​អំពើពុករលួយ​ជុំវិញ​ការដោះដូរ​ពី​ក្លឹប​ប្រេ​ស៊ី​ល Santos ទៅកាន់​ម្ចាស់​ជើងឯក​លី​ក​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ ២០១៣​។ 

​    ​ច្បាប់​មួយ​នេះ​កាលពីពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់​ត្រូវបាន​អនុវត្តន៍​ទៅលើ​ករណី​ក្លែងបន្លំ​ពន្ធ​ផងដែរ ដែល​ពាក់ព័ន្ធ​ទៅនឹង កីឡាករ Javier Mascherano និង Leo Messi របស់ Barcelona ដូចគ្នា​។​

​    ​Neymar មិនមែន​តែ​ជា​មនុស្ស​ម្នាក់​គត់​នោះទេ​នៅឯ Barcelona ដែល​ត្រូវ​ជួបនឹង​បញ្ហា​ផ្លូវច្បាប់​បែបនេះ​។​

​    ​អតីត​ប្រធាន​ក្លឹប​លោក Sandro Rosell កំពុង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ដែល​រួមបញ្ចូល​នឹង​លទ្ធភាព​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ចំនួន ៨,៤​លាន​អឺរ៉ូ​ផងដែរ​៕

 

adverise with khmeread

មតិយោបល់