adverise with khmeread Image1

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជាមួយ​គ្រឿងញៀន​៥​កញ្ចប​នៅផ្ទះ​សំណាក់ ​"មាន​លាភ" (​មាន​វីដេអូ​)

    ​កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​នា​ថៃ្ង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះសំណាក់ "​មាន​លាភ​" ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា ជនល្មើស​ចំនួន​០៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​១-​ឈ្មោះ ចែម រ៉ា​ម៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មើល​ការខុសត្រូវ​ផ្ទះសំណាក់​ស្នាក់នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​ជួញដូរ​), ២-​ឈ្មោះ ម៉ក់ វិ​សិត ភេទ​ប្រុស យុ​២២​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត នៅ​ភូមិស្រ​ង៉ែ ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ (​ប្រើប្រាស់​) និង​៣-​ឈ្មោះ ឡុង កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ក្រាំ​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ប្រើប្រាស់​)​។​

​    ​ក្នុងករណីនេះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៥​កញ្ចប់ តូច​, ទូរ​សព្ទ័​ដៃ Nokia ចុច​ពិល​ចំនួន ០២ គ្រឿង​, ខែម​ហ្វូ​ន ០១ គ្រឿង​, អាយ​ខ​ល ០១ គ្រឿង​សេរី​ចាស់​, ឧ​បក​ណ៍​ប្រើប្រាស់ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​

​    ​ប៉ូលិស​បន្តថា មុន​ឈានដល់​ការឃាត់ខ្លួន​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ ប៉ូលិស​ស្រុក​បានទទួល​ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បង្ក្រាប និង​ចាប់ខ្លួនបាន​ជនល្មើស ០៣ នាក់​។​

​    ​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ទាំងអស់នេះ​ខ្លួន​បាន​ពី​ម្ដុំ​ពិភពថ្មី​កន្ទោក​ពោធិ៍​សែន​ជ័យ​ភ្នំពេញ​។ ក្រោយពី​ទទួលបញ្ជា​ពី​លោកស្នងការ​ប៉ូលិស​ខេត្ត​និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល និង​មានការ​ចូលរួម​ពី​លោក​មេភូមិ​លោក​មេឃុំ​សាក្សី និង​យល់ព្រម​ពី​បង​ម្ចាស់ផ្ទះ កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​ផ្ទះ និង​ឆែកឆេរ​ផ្ទះសំណាក់ រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក ០៥ កញ្ចប់​។​

​    ​គួរ​បញ្ជាក់ថា ចំពោះ​ផ្ទះសំណាក់​ចំណុច​ខាងលើ​កម្លាំង​ជំនាញ​ស្រុក​និង​ប៉ុស្តិ៍​ធ្លាប់​បង្ក្រាប​ម្ដង​រួចមកហើយ​បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិកា​រដ្ឋា​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់