adverise with khmeread Unnamed %282%29

ធ្លាប់​ជាប់គុក​១​លើក​...​ឥឡូវ​ជួញដូរ​គ្រឿងញៀន​ជាប់​ខ្នោះ​ម្តងទៀត ​(​មាន​វីដេអូ​)

    កណ្ដាល ​៖ បុរស​ម្នាក់​ធ្លាប់​ជាប់គុក​១​លើក ឥឡូវ​ជួញដូរ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្តងទៀត​ខណៈ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​៤០​នាទី រសៀល​នៅ​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ​រិ សារ៉ាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ ​វត្ថុតាង​ដកហូត​រួមមាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក Ice) ចំនួន ០៧ ​កញ្ចប់​តូច​,​ ទូរស័ព្ទ​ដៃ​ម៉ាកណូគា​ចុច​ពិល ចំនួន ០១ ​គ្រឿង​, ​កូន​កន្ត្រៃ ចំនួន ០១ និង​កាបូបដៃ​ចំនួន​០១​។​

    សូមបញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ម្ដង​រួចមកហើយ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥។​

    នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​រូបនេះ​ត្រូវបាន​តុលាការ​ដោះលែង​ចេញពី​ពន្ធនាគារ​វិញ​។ លុះ​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង៤០​នាទី ក្រោយពី​ការតាមដាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច និង​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ជនសង្ស័យ​ឈ្មោះ រិត សារ៉ាន់ កំពុង​ធ្វើ សកម្មភាព​លក់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ភ្លាមនោះ​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ រិត សារ៉ាន់ ត្រួត ពិនិត្យឃើញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​Ice) ​ចំនួន ០៧​កញ្ចប់​តូច នៅ​នឹង​ខ្លួន​ជនសង្ស័យ។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​បាន​នាំខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ថ្នាំញៀន មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ​បន្ត​ចាត់ការ​តាមនីតិវិធី៕

 

adverise with khmeread

មតិយោបល់