adverise with khmeread Unnamed

បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​បុក​បង្គោល​ខ្សែ​មិត្ត​ហ្វូ​ន​ស្លាប់​ម្នាក់​,​ របួស​ម្នាក់​

    កណ្តាល ៖ ពេលយប់​បើក​លឿន​ហើយ​ផ្លូវ​កោង​ទៀត​យក​ចង្កូត​មិនទាន់​បាត់​ម្ចាស់ការ​ក៏​បុ​ង​ប​ង្កោ​ល​ខ្សែ Metfone ស្លាប់​មួយ​របួសធ្ងន់​មួយ  ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នា​ថ្ងៃទី​២៣ ​វិច្ឆិកា ​២០១៦​ វេលា​ម៉ោង​១១​ និង​៣០នាទី​យប់​នៅ​ចំណុច​ផ្លូវ​បេតុង ​ភូមិ​ត្រពាំង​ត្នោត ​ឃុំម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា អ្នកបើកបរ​ម៉ូតូ​ធ្លាក់​ផ្លូវ​បុក​បង្គោល​ខ្សែ​ ​Metfone បាន​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​កើត ​(​ពី​ផ្លូវ​៥១​មក​ព្រែក​ព្នៅ)​ ឈ្មោះ​ ហេង គីម​ហ៊ុយ ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ​បណ្តាល​ឱ្យស្លាប់​នៅ​កន្លែងកើតហេតុ​មុខរបរ ម៉ៅ​ផ្លែស្វាយ​និង​អ្នកជិះ​ខាងក្រោយ​ឈ្មោះ​ ប៊ី​ន ភា​រ៉ា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ​ភ្នំពេញ ​(​របួសធ្ងន់​) យកទៅ​ពេទ្យ​កាលម៉ែត​មុខរបរ​ជាង​ម៉ូតូ​។

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បើក​មកពី​លេង​ផ្ទះ​ម្តាយក្មេក​របស់​ឈ្មោះ​ ប៊ី​ន ភា​រ៉ា មក​ជិត​ដល់​កន្លែងកើតហេតុ​មាន​ផ្លូវបត់​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​បង្គោល​មិត្ត​ហ្វូ​ន​បណ្តាល​ស្លាប់​អ្នកបើកបរ​ម្នាក់​, របួសធ្ងន់​អ្នកជិះ​ខាងក្រោយ​ម្នាក់តែម្តង៕

adverise with khmeread

មតិយោបល់